leftcenterrightdel
កីឡាការិនី Trinh Thi Bich Nhu បានឈ្នះមេដាយមាសក្នុងវិញ្ញាសាហែលមេអំបៅប្រភេទ ៥០ ម៉ែត្រ ប្រភេទពិការ S6

ក្រុមកីឡាហែលទឹកបានប្រកួតយ៉ាងល្អដែលបានឈ្នះមេដាយមាស ១២ គ្រឿងបន្ថែមទៀត។ ដូច្នេះហើយ ក្រុមកីឡាហែលទឹកវៀតណាមបានដណ្ដើមបានមេដាយមាស ២៣ គ្រឿង, មេដាយប្រាក់ ១៩ គ្រឿង, មេដាយសំរឹទ្ធ ៨ គ្រឿង មកដល់បច្ចុប្បន្ននេះ។ ក្នុងវិញ្ញាសាអុករហ័ស ក្រុមកីឡាអុកវៀតណាមដណ្តើមបានមេដាយមាស ៦ គ្រឿង, មេដាយប្រាក់ ៣ គ្រឿង, មេដាយសំរឹទ្ធ ៣ គ្រឿង...

គិតត្រឹមម៉ោង ២១ ថ្ងៃទី ៤ ខែសីហា ក្រុមកីឡាវៀតណាមដណ្តើមបានមេដាយមាស ៥០ គ្រឿង, មេដាយប្រាក់ ៤៤ គ្រឿង និងមេដាយសំរឹទ្ធ ៣០ គ្រឿង ដែលឈរនៅចំណាត់ថ្នាក់លេខ ៣ ជាបណ្តោះអាសន្នក្នុងក្រុមកីឡាទាំងអស់។ ជាមួយលទ្ធផលខាងលើនេះ ក្រុមកីឡាវៀតណាមសម្រេចបានមេដាយលើសគោលដៅដែលបានកំណត់។ នាំមុខតារាងមេដាយគឺក្រុមកីឡាម្ចាស់ផ្ទះឥណ្ឌូណេស៊ីដែលមានមេដាយមាស ១១១ គ្រឿង, មេដាយប្រាក់ ៨០ គ្រឿង និងមេដាយសំរឹទ្ធ ៦១ គ្រឿង៕

បកប្រែដោយ Pham Diep