ក្នុងការប្រកួតឆ្នាំនេះ ក្រុមជម្រើស Jiu-Jitsu របស់វៀតណាម ដណ្តើមបានមេដាយមាសចំនួន ២ មេដាយប្រាក់ចំនួន ២ និងមេដាយសំរឹទ្ធចំនួន ៣ ឈរចំណាត់ថ្នាក់ទី១៧ ក្នុងចំណោមក្រុមចូលរួមចំនួន ៤០ ក្រុម។

leftcenterrightdel
ក្រុមជម្រើស Jiu-Jitsu របស់វៀតណាមចូលរួមការប្រកួតប្រកបដោយជោគជ័យ

លោក Tran Van Thach ប្រធានវិញ្ញាសា Jiu-Jitsu អគ្គនាយកដ្ឋានកីឡាបានវាយតម្លៃថា៖ «ស្របពេលស្ថានភាពជំងឺកូវីដ-១៩ វិវឌ្ឍដ៏ស្មុគស្មាញ ដំណើរការចូលរួមការប្រកួតរបស់ក្រុម Jiu-Jitsu វៀតណាម ពិតជាលំបាកខ្លាំងណាស់ ប៉ុន្តែកីឡាករទាំងឡាយបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តក្នុងការប្រកួត។ លទ្ធផលដែលក្រុមសម្រេចបាន គឺធ្វើឲ្យទាំងអស់គ្នាភ្ញាក់ផ្អើលណាស់ ព្រោះនេះជាការប្រកួតដែលប្រមូលផ្ដុំកីឡាករ Jiu-Jitsu ពូកែ ៗបំផុតនៅលើពិភពលោក»៕

បកប្រែដោយ Huyen Trang