ចាប់ផ្ដើមពិធីបើកការប្រកួតកីឡាអូឡាំពិកទីក្រុងតូក្យូឆ្នាំ ២០២០ គឺជាការបាញ់កាំជ្រួចដែលបង្ហាញពីឆន្ទៈដ៏រឹងមាំរបស់ពិភពលោកដែលកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត​ Covid-19។

leftcenterrightdel
ការសម្តែងសិល្បៈនៅពិធីបើកអូឡាំពិកទីក្រុងតូក្យូ ២០២០

ក្បួនដង្ហែររបស់ក្រុមកីឡានីមួយៗគឺជារូបភាពមួយ និងអត្តសញ្ញាណវប្បធម៌ដោយឡែក។ សាមគ្គីភាពយកឈ្នះលើការលំបាកក៏ជាសារដែលលោកស្រី Seiko Hashimoto ប្រធានគណៈកម្មាធិការរៀបចំអូឡាំពិកទីក្រុងតូក្យូ ២០២០ និងលោក Thomas Bach ប្រធានគណៈកម្មាធិការអូឡាំពិកអន្ដរជាតិ IOC បញ្ជាក់នៅក្នុងពិធីបើក។ “ចូរយើងគោរពគ្រានេះ ពីព្រោះនៅទីចុងបំផុតយើងបាននៅទីនេះទាំងអស់គ្នា នេះជាកម្លាំងរួមនៃកីឡា!” លោក Thomas  Bach បានបញ្ជាក់បែបនះ ។

leftcenterrightdel
បាញ់កាំជ្រួចក្នុងពិធីបើកអូឡាំពិកទីក្រុងតូក្យូ ២០២០
leftcenterrightdel
ទិដ្ឋភាពទូទៅនៃពិធីបើកការប្រកួតកីឡាអូឡាំពិកទីក្រុងតូក្យូ ២០២០

អូឡាំពិកទីក្រុងតូក្យូ ២០២០ បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៣ ខែកក្កដា ដល់ថ្ងៃទី ៨ ខែសីហា ឆ្នាំ ២០២១។ កីឡាករ និងកីឡាការិនីជាង ១១,០០០ នាក់មកពីក្រុមកីឡាចំនួន ២០៦ នៅជុំវិញពិភពលោកនឹងចូលរួមប្រកួតវិញ្ញាសាចំនួន ៣៣ និងខ្លឹមសារប្រកួតចំនួន ៣៣៩ នឹងផ្ដល់ដល់អ្នកគាំទ្ររាប់ពាន់លាននាក់នៅជុំវិញពិភពលោកនូវរដូវក្ដៅនៃកីឡាកំពូល៕

បកប្រែដោយ Pham Diep