leftcenterrightdel
លទ្ធផលចាប់ឆ្នោតបែងចែកពូលក្នុងការប្រកួតហ្វុតសាលពិភពលោក ២០២១ (រូបថត៖ FIFA)

ជាលទ្ធផល ក្រុមហ្វុតសាលវៀតណាមស្ថិតនៅក្នុងពូល D ជាមួយក្រុមហ្វុតសាលប៉ាណាម៉ា (ចំណាត់ថ្នាក់ទី ៣៧ នៅលើពិភពលោក) សាធារណរដ្ឋឆែក (ចំណាត់ថ្នាក់ទី ១៦) និងប្រេស៊ីល (ចំណាត់ថ្នាក់ទី ២)។ ការប្រកួតវគ្គផ្តាច់ព្រ័ត្រហ្វុតសាលពិភពលោក ២០២១ នឹងត្រូវធ្វើឡើងនៅ Lithuania ចាប់ពីថ្ងៃទី ១២ ខែកញ្ញា ដល់ថ្ងៃទី ៣ ខែតុលា។

ក្រុមហ្វុតសាលចូលរួមចំនួន​ ២៤ ក្រុម​ដែល​ត្រូវបានបែងចែកជា ៦ ពូលហើយ​និងចូលរួមប្រកួតដើម្បីជ្រើសរើសក្រុមចំនួន ១២ ដែលជាប់ចំណាត់ថ្នាក់លេខ ១ និងលេខ ២ ក្នុងពូល និងជ្រើសរើសក្រុមចំនួន ៤ ក្រុមដែលចំណាត់ថ្នាក់លេខ ៣ ក្នុង​ពូលដែល​មាន​លទ្ធផល​ល្អ​បំផុត​​​ដើម្បីចូលវគ្គ ៨ ក្រុមចុងក្រោយ៕

បកប្រែដោយ Pham Diep