leftcenterrightdel
 
leftcenterrightdel
កីឡាករបាល់ទាត់ Do Hung Dung ​ទទួលបានពានរង្វាន់បាល់មាស

 

នេះជាលើកដំបូងដែលកីឡាករខ្សែបម្រើ Do Hung Dung នៃក្លិប Ha Noi FC ទទួលបានពានរង្វាន់បាល់មាស។ ជាមួយគ្នានោះ កីឡាករ Nguyen Quang Hai ទទួលបានពានរង្វាន់បាល់ប្រាក់និងកីឡាករ  Nguyen Trong Hoang ទទួលបានពានរង្វាន់បាល់សំរិទ្ធ។

leftcenterrightdel
កីឡាករ Nguyen Quang Hai ថ្លែងក្នុងពិធី

 

ពានរង្វាន់សម្រាប់បាល់ទាត់នារីវៀតណាមឆ្នាំ២០១៩ កីឡាការិនី Huynh Nhu ទទួលបានពានរង្វាន់បាល់មាស នេះគឺជាការទទួលពានរង្វាន់បាល់មាសលើកទី២របស់កីឡាការិនី  Huynh Nhu ក្នុងអាជីពបាល់ទាត់បន្ទាប់ពីលើកទី១ ទទួលបានក្នុងឆ្នាំ ២០១៦ ។ ជាមួយគ្នានោះកីឡាការិនី Chuong Thi Kieu ទទួលបានពានរង្វាន់បាល់ប្រាក់ និងកីឡាការិនី Nguyen Thi Tuyet Dung ទទួលបានពានរង្វាន់បាល់សំរិទ្ធ។

leftcenterrightdel
កីឡាការិនី Huynh Nhu ទទួលបានពានរង្វាន់បាល់មាស

 

ឆ្នាំ ២០១៩ ជាឆ្នាំមួយដែលមិនអាចបំភ្លេចសម្រាប់បាល់ទាត់ជម្រើសជាតិវៀតណាមឡើយ ដោយក្រុមបាល់ទាត់បុរស​វៀត​ណាមនិងក្រុមបាល់ទាត់នារី​វៀតណាមជាលើកដំបូងឈ្នះក្នុងការប្រកួតស៊ីហ្គេមឆ្នាំ២០១៩៕

បកប្រែដោយ Pham Diep