leftcenterrightdel
ពិធីបើកពិព័រណ៍ពាណិជ្ជកម្ម OCOP ខេត្ដ Quang Ninh - រដូវក្តៅឆ្នាំ ២០២០ (រូបថត៖ vov.vn)

 

ពិព័រណ៍លើកនេះមានស្តង់ប្រមាណ ៣៥០ ស្តង់ មកពីខេត្ត - ក្រុងជិត ២០ ដែលរួមមានស្តង់តាំងបង្ហាញផលិតផល ណែនាំនិងដាក់លក់ផលិតផលរបស់ខេត្ត Quang Ninh  និងផលិតផលប្រចាំតំបន់របស់ខេត្ត / ក្រុងនានាជាដើម។

ពិព័រណ៍ពាណិជ្ជកម្ម OCOP ខេត្ដ Quang Ninh - រដូវក្តៅឆ្នាំ ២០២០ គឺជាសកម្មភាពជំរុញពាណិជ្ជកម្មដែលស្ថិតនៅក្នុងព្រឹត្តិការណ៍វប្បធម៌ - កីឡា - ទេសចរណ៍ ដើម្បីជំរុញវិស័យទេសចរណ៍នៅខេត្ត Quang Ninh ឆ្នាំ២០២០។ នេះក៏ជាសកម្មភាពសំដៅជួយដោះស្រាយការលំបាកនិងជួយគាំទ្រដល់អង្គភាពអាជីវកម្មនិងអង្គការសេដ្ឋកិច្ចនានាដើម្បីជំរុញផលិតកម្មនិងការប្រើប្រាស់ផលិតផល។ ពិព័រណ៌នេះនឹងប្រព្រឹត្ដដល់ថ្ងៃទី ២១ ខែឧសភា៕

បកប្រែដោយ Pham Diep