leftcenterrightdel
អ្នកប្រដាល់ស្រី Thu Nhi ក្លាយជាម្ចាស់ខ្សែក្រវាត់ WBO អាស៊ី - ប៉ាស៊ីហ្វិក ទម្ងន់ស្រាល

បន្ទាប់ពីទទួលបានជ័យជំនះនេះ អ្នកប្រដាល់ស្រី Thu Nhi នឹងបន្តហ្វឹកហាត់នៅក្លឹបប្រដាល់ Cocky Buffalo ។ នៅចុងខែមេសា ខាងមុខនេះ នាងនឹងទៅប្រទេសកូរ៉េខាងត្បូង​ដើម្បីចូលរួមការប្រកួតដណ្តើមខ្សែក្រវាត់ WBO ពិភពលោក។ គូប្រកួតរបស់នាងត្រូវបានគេរំពឹងថានឹងជាអ្នកប្រដាល់ស្រីជប៉ុន - ជាប្រទេសខ្លាំងមួយក្នុងវិស័យកីឡាប្រដាល់នារី។

ក្រៅពីអ្នកប្រដាល់ស្រី Thu Nhi អ្នកប្រដាល់ផ្សេងទៀតរបស់វៀតណាមដែលបានប្រកួតនៅយប់ថ្ងៃទី ២៩ ខែកុម្ភៈ នៅសណ្ឋាគារ Felix ប្រទេសកម្ពុជាសុទ្ធតែយកឈ្នះក្នុងការប្រកួតរបស់ខ្លួន រួមមានអ្នកប្រដាល់ Tran Van Thao អ្នកប្រដាល់ Sam Minh Phat អ្នកប្រដាល់ Dinh Hong Quan និងអ្នកប្រដាល់ស្រី Tran Thi Linh ៕

បកប្រែដោយ Duy Hoan