ក្នុងសារលិខិតផ្ញើជូនលោក Park Hang-seo ប្រធានក្រុមគ្រូបង្វឹកបាល់ទាត់ជម្រើសជាតិវៀតណាមលោកនាយករដ្ឋមន្រ្តីមានប្រសាសន៍ថា“ នៅប៉ុន្មានថ្ងៃចុងក្រោយនៃខែវិច្ឆិកា ឆ្នាំ ២០១៩ តាមការអញ្ជើញរបស់ប្រធានាធិបតីកូរ៉េខាងត្បូង Moon Jae-in លោកនាយករដ្ឋមន្រ្តីបានធ្វើទស្សនកិច្ចផ្លូវការនៅប្រទេសកូរ៉េខាងត្បូងដោយចូលរួមសន្និសីទអន្តរជាតិអំពីទំនាក់ទំនងកូរ៉េខាងត្បូងជាមួយអាស៊ាន និងបណ្តាប្រទេសទន្លេមេគង្គ។

leftcenterrightdel
ក្រុមបាល់ទាត់វៀតណាមឈ្នះលើក្រុមបាល់ទាត់ឥណ្ឌូណេស៊ី

 

ក្នុងនាមជាមិត្តភក្តិជិតស្និទ្ធម្នាក់ដែលវិលត្រឡប់មកពីទស្សនកិច្ចនេះខ្ញុំសូមចែករំលែកជាមួយលោកនូវអំណររីករាយនិងការភ្ញាក់ផ្អើលមួយនោះ គឺនៅក្នុងកិច្ចពិភាក្សាការងារក្រៅពីបញ្ហាសំខាន់ៗអំពីទំនាក់ទំនងរវាងប្រទេសយើងទាំងពីរ លោកប្រធានាធិបតី លោកនាយករដ្ឋមន្រ្តី ប្រធានរដ្ឋសភា និងថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសកូរ៉េខាងត្បូងសុទ្ធតែបាននិយាយពីឈ្មោះ Park Hang-seo របស់លោកដោយការគោរព និងមោទនភាពដែលលោកបានដឹកនាំក្រុមបាល់ទាត់បុរសជម្រើសជាតិវៀតណាម ជំនះលើគ្រប់ការលំបាកក្នុងប៉ុន្មានឆ្នាំថ្មីៗនេះទទួលបានសមិទ្ធផលប្រកបដោយមោទនភាពជាច្រើនដែលជានិមិត្តរូបដ៏ល្អនៃកិច្ចសហប្រតិបត្តិការនិងការជួបប្រាស្រ័យទំនាក់ទំនងរវាងប្រជាជនយើងទាំងពីរ។ លោកនាយករដ្ឋមន្រ្តីបានអបអរសាទរយ៉ាងស្មោះស្ម័គ្រចំពោះលោក Park Hang-seo ក្រុមគ្រូបង្វឹក និងក្រុមបាល់ទាត់ជម្រើសជាតិវៀតណាមទាំងមូលនឹងប្តេជ្ញាចិត្តយ៉ាងមោះមុតក្នុងការប្រកួតប្រជែងដើម្បីទទួលបានសមិទ្ធិផលកាន់តែធំធេងជាងនេះទៅទៀត។

លោកនាយករដ្ឋមន្រ្តីក៏បានផ្ញើសារជូនគណៈប្រតិភូកីឡាវៀតណាមទាំងមូលដែលចូលរួមព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី ៣០ លោកនាយករដ្ឋមន្រ្តីបានសម្តែងនូវក្តីរីករាយ និងកោតសរសើរយ៉ាងកក់ក្តៅចំពោះសមិទ្ធិផលដំបូងរបស់ក្រុមកីឡាករវៀតណាមទាំងអស់។ ជាពិសេស ក្រុមបាល់ទាត់នារីជម្រើសជាតិដោយបានព្យាយាមនិងតស៊ូយ៉ាងស្វាហាប់ក្នុងគ្រប់ការប្រកួតនោះ។ នារីវៀតណាមពិតជាស្រស់ស្អាតតែក្លាហាន និងស្មារតីតស៊ូយ៉ាងខ្ពស់ក្នុងការប្រកួត។ សមិទ្ធិផលដែលក្រុមកីឡាទាំងអស់សម្រេចបាននោះបាននាំមកនូវសេចក្តីរីករាយ និងមោទនភាពរបស់ប្រជាជនវៀតណាមទាំងមូល។ លោកនាយករដ្ឋម្រ្តីបានស្នើឲ្យអាជ្ញាធរ និងស្ថាប័នមានសមត្ថកិច្ច ព្រមទាំងបុគ្គលនិងអង្គការសង្គមទាំងអស់បង្កើតលក្ខខណ្ឌអំណោយផលលើកទឹកចិត្ត និងផ្តល់រង្វាន់ដល់ក្រុមកីឡាករដែលមានស្នាដៃឆ្នើម។

លោកនាយករដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា“ ប្រទេសវៀតណាមទាំងមូលកំពុងទន្ទឹងរង់ចាំការទទួលនូវជោគជ័យថ្មីៗពីសំណាក់ក្រុមកីឡាករវៀតណាម៕

បកប្រែដោយ Minh Trung