leftcenterrightdel
ក្រុមកីឡាករវៀតណាមនៅពិធីបើកព្រឹត្តិការណ៍ប្រកួតកីឡា  SEA Games 30

ប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte រួមជាមួយមន្រ្តីរដ្ឋាភិបាលហ្វីលីពីន សហព័ន្ធកីឡាអាស៊ាន និងប្រតិភូអន្តរជាតិជាច្រើនរូបទៀត បានចូលរួមពិធីបើក។

leftcenterrightdel
ប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte ប្រកាសបើកការប្រកួតកីឡា  SEA Games 30

ព្រឹត្តិការណ៍ប្រកួតកីឡា  SEA Games 30 មានអត្តពលិកមកពី១១ ប្រទេសចូលរួម ខណៈលើកនេះម្ចាស់ផ្ទះហ្វីលីពីនដាក់កីឡា៥៦ ប្រភេទឲ្យប្រកួតប្រជែង។ ចូលរួមព្រឹត្តិការណ៍ប្រកួតកីឡា  SEA Games ឆ្នាំនេះ ក្រុមកីឡាវៀតណាមមានសមាជិកទាំង ៨៥៦ នាក់ ដឹកនាំដោយលោក Tran Duc Phan អគ្គនាយករងនៃអគ្គនាយកដ្ឋានកីឡាវៀតណាម។

leftcenterrightdel
ទិដ្ឋភាពនៃពិធីបើកការប្រកួតកីឡា  SEA Games 30

មានប្រសាសន៍នៅពិធីបើក ប្រធានគណៈកម្មាធិការរៀបចំការប្រកួតកីឡា  SEA Games  លោក Alan Peter Cayetano បានសង្ឃឹមថាសហគមន៍អាស៊ាននឹងពួតដៃ កសាងពិភពលោកមួយដ៏ល្អប្រសើរ ដែលគ្មានភាពក្រីក្រ និងគ្មានសង្គ្រាម ហើយលែងមានសង្គ្រាមស៊ីវិលទៀត។

ការប្រកួតកីឡា  SEA Games  គ្រោងបញ្ចប់នៅថ្ងៃទី១១ ខែធ្នូ៕

បកប្រែដោយ Thanh Cong