ជួរភ្នំ Pha Luong ស្ថិតនៅក្នុងឃុំ Chieng Son ប្រៀបដូចជាដំបូលខ្ពង់រាប Moc Chau។ នៅជើងភ្នំមានភូមិចំនួន ៤ របស់ជនជាតិ Mong ដែលតាំងលំនៅដ្ឋានតាំងពីយូរលង់មកហើយ។ ក្រៅពីការខិតខំប្រឹងប្រែងបង្កបង្កើនផល រួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅមូលដ្ឋាន ប្រជាជននៅទីនេះស្តាប់តាមការណែនាំរបស់កម្មាភិបាលឃុំ និងកងទ័ពការពារព្រំដែនឱ្យកូនៗពួកគេទៅរៀន។ ដើម្បីរៀនសូត្រឲ្យល្អ ប្រជាជននៅទីនេះបានបង្កើតមូលនិធិលើកទឹកចិត្តការសិក្សា ឧបត្ថម្ភក្រុមគ្រួសារដែលជួបការពិបាកខ្លាំង  ជួយកូនៗរបស់ពួកគេឲ្យទៅសាលារៀន ឬផ្តល់អំណោយ លើកទឹកចិត្តដល់សិស្សរៀនពូកែ ដែលមានស្នាដៃក្នុងការសិក្សា។ល។

leftcenterrightdel
កម្មាភិបាលនៃគណៈកម្មាធិការប្រជាជនឃុំ Chieng Son ចុះសួរសុខទុក្ខក្រុមគ្រួសារមួយនៅភូមិ Pha Luong ដែលមានចំណូលចិត្តរៀនសូត្រ

កងទ័ពការពារព្រំដែនបានជួយអោយប្រជាជនយល់ថា ការរៀនសូត្រមិនត្រឹមតែសំដៅយកសញ្ញាប័ត្រ និងវិញ្ញាបនបត្រប៉ុណ្ណោះទេ ថែមទាំងមានចំណេះដឹងលើមុខជំនាញដើម្បីអភិវឌ្ឍសេដ្ឋកិច្ច និងកសាងគ្រួសារឲ្យមានជីវភាពធូធារ និងសុភមង្គលទៀតផង។  សមាគមលើកទឹកចិត្តការរៀនសូត្ររបស់ឃុំ Chieng Son បានផ្តល់ប្រឹក្សាដល់គណៈកម្មាធិការប្រជាជនឃុំ ជំរុញការផ្សព្វផ្សាយ និងអនុវត្តការកសាងគំរូសិក្សារៀនសូត្រទាំងសហគមន៍។

លោក Ca Van Phuong ប្រធានសមាគមលើកទឹកចិត្តការរៀនសូត្ររបស់ឃុំ Chieng Son បានឲ្យដឹងថា៖ “បច្ចុប្បន្ននេះ ឃុំទាំងមូលមានគ្រួសារសំរេចបានកិត្តិនាមជា “គ្រួសារសិក្សា” ចំនួន ៩៨%, មានភូមិ ចំនួន ៨០% ទទួលបានកិត្តិនាមជា “សហគមន៍សិក្សា”,  មានវង្សត្រកូល ចំនួន ៥០% ទទួលបានកិត្តិនាមជា “វង្សត្រកូលសិក្សា”។ ជារៀងរាល់ឆ្នាំ សមាគមលើកទឹកចិត្តការរៀនសូត្ររបស់ឃុំ Chieng Son បានដឹកនាំ និងសម្របសម្រួលយ៉ាងសកម្មជាមួយអង្គភាពនានាក្នុងការកៀងគរ និងអភិវឌ្ឍមូលនិធិសមាគម៕

បកប្រែដោយ Huyen Trang