មហោស្រពនេះមានការចូលរួមពីសិល្បករ សិល្បការនីជិត ១៥០ នាក់មកពីអង្គភាពចំនួន ១២ នៅខេត្ត និងក្រុងជាច្រើនដូចជា៖ ទីក្រុងហូជីមិញ, ខេត្ត Binh Thuan, ខេត្ត Dong Nai, ខេត្ត Ben Tre, ខេត្ត Tay Ninh។ល។

leftcenterrightdel
ការសម្តែងដ៏ពិសេសមួយនៅមហោស្រព Don ca tai tu ណាមបូនៅខេត្ត Long An ឆ្នាំ ២០២៣

តាមរយៈមហោស្រពនេះ គណៈកម្មការរៀបចំសង្ឃឹមថានឹងបង្កើតឱកាសសម្រាប់សិល្បករ សិល្បការនី និងអ្នកស្រឡាញ់សិល្បៈ Don ca tai tu បរិចាគទេពកោសល្យរបស់ពួកគេ ផ្លាស់ប្តូរជាមួយយុវជនជំនាន់ក្រោយឱ្យពួតដៃគ្នាថែរក្សា និងលើកកំពស់សិល្បៈ Don ca tai tu ណាមបូ ដែលបានទទួលកិត្តិយសជាបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ៕

បកប្រែដោយ Huyen Trang