ក្នុងប៉ុន្មានថ្ងៃនេះ នៅតាមមូលដ្ឋានក្នុងស្រុកបានរៀបចំសកម្មភាពវប្បធម៌ សិល្បៈ និងកីឡា រៀបចំការហ្វឹកហាត់ ចូលរួមពិធីបុណ្យហែលទឹក និងប្រណាំងទូកប្រពៃណីនៅទន្លេ Kien Giang។ នេះជាពិធីបុណ្យមួយដែលមានលក្ខណៈពិសេសដាច់ដោយឡែកនៃតំបន់ស្ទឹងទន្លេ ដែលបង្ហាញពីទំនៀមទម្លាប់វប្បធម៌ដ៏យូរលង់។

ពិធីបុណ្យហែលទឹក និងប្រណាំងទូកប្រពៃណីនៅទន្លេ Kien Giang ស្រុក Le Thuy ខេត្ត Quang Binh ភាគកណ្តាលវៀតណាម គឺជាសកម្មភាពវប្បធម៌ និងកីឡាដែលប្រារព្ធឡើងជារៀងរាល់ឆ្នាំ ដើម្បីរំលឹកស្មារតីសាមគ្គីជាតិ និងស្មារតីគោរពក្បាច់គុននៅស្រុកកំណើតរបស់លោកនាយឧត្តមសេនីយ៍ Vo Nguyen Giap។

យោងតាមសៀវភៅប្រវត្តិសាស្ត្រ ពិធីបុណ្យប្រណាំងទូកនៅស្រុក Le Thuy ត្រូវបានប្រារព្ធឡើងជាលើកដំបូងក្នុងឆ្នាំ ១៥៥៥ ជាធម្មតានៅនិទាឃរដូវដោយមានបំណងបួងសួងសុំអាកាសធាតុអំណោយផល និងដំណាំល្អ។

បន្ទាប់ពីបដិវត្តន៍ខែសីហាទទួលបានជោគជ័យ ចាប់តាំងពីឆ្នាំ ១៩៤៦ ពិធីបុណ្យនេះត្រូវបានប្រារព្ធឡើងជាផ្លូវការនៅថ្ងៃទី ២ ខែកញ្ញា; ជាមួយនឹងអត្ថន័យគឺអបអរសាទរទិវាឯករាជ្យ។ នេះជាទំនៀមទម្លាប់ដ៏ពិសេសដាច់ដោយឡែក និងជាឱកាសពិសេសមួយក្នុងឆ្នាំសម្រាប់អ្នកស្រុក Le Thuy ក្រៅពីបុណ្យចូលឆ្នាំថ្មី។

leftcenterrightdel
 

leftcenterrightdel
ចាប់តាំងពីពេលនោះមក រៀងរាល់ឆ្នាំនៅថ្ងៃទី ២ ខែកញ្ញា ទន្លេ Kien Giang លាន់លឺដោយសំឡេង ស្គរ ជាមួយនឹងការប្រកួតប្រជែងដ៏ខ្លាំងក្លានៃទូកប្រណាំងនៅលើទន្លេ ហើយបានក្លាយទៅជាពិធីបុណ្យដែលមិនអាចខ្វះបានសម្រាប់ប្រជាជននៅទីនេះបានឡើយ

ពិធីបុណ្យហែលទឹក ប្រណាំងទូក ត្រូវបានក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ ទទួលស្គាល់ជាបេតិកភណ្ឌវប្បធម៌អរូបីថ្នាក់ជាតិ នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩។ នេះជាពិធីបុណ្យប្រពៃណីដែលបង្ហាញពីអត្តសញ្ញាណវប្បធម៌ដ៏វិសេសវិសាលរបស់ទឹកដី Le Thuy។

យោងតាមលោកស្រី Ninh Thi Hoa ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិស្រុក Le Thuy បានឲ្យដឹងថា ដើម្បីអបអរសាទរទិវាបុណ្យជាតិ ថ្ងៃទី២ ខែកញ្ញា ឆ្នាំនេះ គ្រប់មូលដ្ឋានក្នុងស្រុកទាំងអស់បានរៀបចំសកម្មភាពវប្បធម៌ សិល្បៈ និងកីឡា ហើយហ្វឹកហាត់ត្រៀមសម្រាប់ពិធីបុណ្យហែលទឹក និងប្រណាំងទូកប្រពៃណី។

ក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ ដោយសារស្ថានការណ៍ដ៏ស្មុគស្មាញនៃការរាតត្បាត Covid-19 ពិធីបុណ្យប្រណាំងទូក និងហែលទឹកប្រពៃណីត្រូវផ្អាក។ ឆ្នាំនេះ ការរាតត្បាត Covid-19 ត្រូវបានគ្រប់គ្រង ប្រទេសទាំងមូលបានចូលទៅក្នុងស្ថានភាពធម្មតាបែបថ្មី។ អាស្រ័យហេតុនេះ គណៈកម្មាធិការអចិន្ត្រៃយ៍គណៈកម្មាធិការបក្សស្រុក បានឯកភាពរៀបចំពិធីបុណ្យប្រណាំងទូក និងហែលទឹកនៅតាមដងទន្លេ Kien Giang។

ទិវាបុណ្យឯករាជ្យជាតិពិតជាឱកាសសម្រាប់អ្នកស្រុក Le Thuy លេងកំសាន្តយ៉ាងសប្បាយរីករាយបន្ទាប់ពីខំប្រឹងធ្វើការអស់ជាច្រើនខែ  ហើយសំខាន់ជាងនេះទៅទៀតគឺមានមោទនភាពចំពោះភាពក្លាហានមោះមុតជាតិពីអតីតកាល កសាងមាតុភូមិកាន់តែសម្បូរធូរធារ និងរឹងមាំ៕

បកប្រែដោយ Duy Hoan