ក្រុមចំនួន ១៦ មកពីស្រុក ទីរួមស្រុក និងក្រុង បានបង្ហាញឡើងវិញនូវលំហប្រជុំរបស់សហគមន៍ តាមរយៈសកម្មភាពជាច្រើនដូចជា៖ ការសម្តែងគងឃ្មោះ ច្រៀងបទចម្រៀងប្រជាប្រិយ របាំប្រជាប្រិយ, ការសម្តែងឧបករណ៍ភ្លេងជនជាតិ, ការសម្តែងចម្លាក់រូបសំណាក, ការប៉ាក់, ការត្បាញសំពត់។ល។

ពិធីបុណ្យនេះគឺជា "ពិធី​វប្បធម៌" របស់បណ្តាជនជាតិភាគតិចនៅខេត្ត Gia Lai បន្ទាប់ពីរយៈពេលយូរដែលរងផលប៉ះពាល់ដោយសារជំងឺរាតត្បាត Covid-19 អាស្រ័យហេតុនេះ បង្កើតបរិយាកាសដ៏រំភើប និងលើកទឹកចិត្តប្រជាពលរដ្ឋធ្វើការ ផលិតកម្មយ៉ាងសកម្ម ថែរក្សា និងលើកតម្កើងអត្តសញ្ញាណវប្បធម៌របស់ជនជាតិខ្លួន៕

leftcenterrightdel
ក្រុមសិប្បករ សិប្បការិនីមកពីស្រុក Dak Po  បង្ហាញឡើងវិញនូវលំហប្រជុំរបស់សហគមន៍យ៉ាងរស់រវើក
leftcenterrightdel
យុវជន និងកុមារជនជាតិភាគតិច សម្តែងឧបករណ៍ភ្លេងជនជាតិ
leftcenterrightdel
ការបង្ហាញឡើងវិញនូវសកម្មភាពបុកស្រូវរបស់ប្រជាពលរដ្ឋ
leftcenterrightdel
ក្រុមសិប្បករ សិប្បការិនីជាច្រើន សម្តែងគងឃ្មោះពិសេសក្នុងពិធីបុណ្យ

បកប្រែដោយ Huyen Trang