ក្នុងនាមជាម្ចាស់រោងចក្រឥដ្ឋ Hung Ky ដូច្នេះហើយ លោក Thanh បានប្រើប្រាស់ឥដ្ឋការ៉ូ ក្បឿង និងម៉ាស្កូតធ្វើពីសេរ៉ាមិចចម្រុះពណ៌ ដើម្បីសាងសង់វត្តលើផ្ទៃដី ៣០០០ ម៉ែត្រការ៉េ។ វត្តនេះត្រូវបានតុបតែងដោយសម្ភារសេរ៉ាមិចបង្កើតនូវលក្ខណៈពិសេសខុសពីវត្តនានាក្នុងប្រទេសវៀតណាម។

leftcenterrightdel
វត្ត Hung Ky

ដូនជី Thich Tu An ព្រះចៅអធិការវត្ត Hung Ky ឲ្យដឹងថា៖ «រចនាសម្ព័ន្ធទាំងមូលនៃសសរ និងទ្រុងធ្វើពីបេតុងអាម៉េ តុបតែងលម្អដោយរូបសេរ៉ាមិក។ តាមរយៈលំនាំនៅលើទ្វារ និង​ចម្លាក់លិប អាចមើលឃើញពីទេពកោសល្យ និងភាពប៉ិនប្រសប់របស់ជាងស្មូន។ វត្តនេះត្រូវបានរក្សាភាពដើមនៃស្ថាបត្យកម្មនៅដដែលរហូតដល់បច្ចុប្បន្ន»។

ជារៀងរាល់ថ្ងៃ វត្តទទួលស្វាគមន៍ដូនជី និងពុទ្ធសាសនិកជនដែលមកទីនេះដើម្បីបដិបត្តិ និងធ្វើពិធីសាសនា។ ពុទ្ធសាសនិកជន Nguyen Dieu Hong (ខ័ណ្ឌ Hoang Mai ទីក្រុងហាណូយ) បានចែករំលែកថា៖ “វត្តស្ថិតនៅកណ្តាលទីក្រុង ងាយស្រួលសម្រាប់ពុទ្ធសាសនិកជនទៅទស្សនា និងគោរពបូជា។ នេះក៏ជាកន្លែងដែលយើងចូលរួមក្នុងពិធីបួងសួងសុំសេចក្ដីសុខ បញ្ញា និងផ្សព្វផ្សាយនូវអំពើល្អក្នុងព្រះធម៌ពុទ្ធសាសនា។

វត្ត Hung Ky ត្រូវបានគេចាត់ទុកថាស្ថាបត្យកម្មដ៏ពិសេស។ វត្តនេះក៏រក្សាទុកនូវវត្ថុបុរាណធ្វើពីសេរ៉ាមិចចម្រុះពណ៌ជាច្រើនផងដែរ ដែលរួមចំណែកដល់សោភ័ណភាពនៃវត្តដ៏ពិសិដ្ឋនេះ។ វត្តនេះក៏បង្ហាញពីទេពកោសល្យរបស់សិប្បករសេរ៉ាមិចវៀតណាមនៅដើមសតវត្សរ៍ទី ២០។ នៅឆ្នាំ ១៩៩២ វត្ត Hung Ky ត្រូវបានចាត់ថ្នាក់អភិរក្សដោយក្រសួងវប្បធម៌ និងព័ត៌មាន (បច្ចុប្បន្នក្រសួងវប្បធម៌ កីឡា និងទេសចរណ៍)។ ត្រូវបានកសាងឡើងជិតមួយរយឆ្នាំហើយ វត្ត Hung Ky មានភាពទាក់ទាញពិសេសសម្រាប់ភ្ញៀវទេសចរ និងពុទ្ធសាសនិកជនជិតឆ្ងាយ ដោយសារសិល្បៈស្ថាបត្យកម្មចម្រុះ និងពិសេស៕

បកប្រែដោយ Duy Hoan