ពិធីបុណ្យ “Du Su” ត្រូវបានរៀបចំឡើងដើម្បីបណ្ដេញសត្វដែលមកធ្វើបាបមនុស្ស ហើយបួងសួងសុំឲ្យមានសំណាងល្អនិងរឿងល្អៗ កើតមានដល់ក្រុមគ្រួសារទាំងមូល។ ជនជាតិ Mong ជឿថា ថ្ងៃធ្វើបុណ្យគឺជាថ្ងៃមិនល្អក្នុងឆ្នាំ ហេតុនេះ ពួកគេត្រូវរៀបចំពិធីថ្វាយបង្គំដើម្បីបួងសួងសុំឲ្យមានសំណាងល្អ។ នៅខេត្ត Dien Bien បុណ្យ “Du Su” របស់ជនជាតិ Mong ត្រូវបានប្រារព្ធឡើងក្នុងមួយឆ្នាំម្ដង ដោយមានទំនៀមទម្លាប់ផ្សេងៗ ក៏ដូចជាការខ្វែងគំនិតគ្នាចំពោះថ្ងៃល្អនិងអាក្រក់របស់គ្រួសារនិមួយៗ ហេតុនេះ ថ្ងៃរៀបចំបុណ្យនេះក៏ខុសគ្នាដែរ។ វិធីរៀបចំក៏ផ្សេងៗគ្នា កន្លែងខ្លះធ្វើនៅផ្ទះមេវង្សត្រកូល កន្លែងខ្លះធ្វើប្តូរវេនតាមក្រុមគ្រួសារ។

leftcenterrightdel
គ្រូសែនថ្វាយកំពុងរៀបចំសម្រាប់បុណ្យ “Du Su”

គេធ្វើបុណ្យនេះនៅកណ្តាលផ្ទះ។ ចំពោះមុខអាសនៈដូនតា គេដាក់តុ ២ សម្រាប់គ្រូសែនថ្វាយ ៤ នាក់ថ្វាយបង្គំ។ នេះជាពិធីបុណ្យដ៏សំខាន់មួយដើម្បីបណ្តេញចេញភាពចង្រៃអាក្រក់ បួងសួងសុំអោយសមាជិកគ្រួសារទាំងអស់មានសុខភាពល្អ និងសំណាងល្អក្នុងជីវិត។ នៅពេលបញ្ចប់ពិធីបុណ្យនេះ មនុស្សគ្រប់គ្នាប្រមូលផ្តុំនៅផ្ទះរបស់មេវង្សត្រកូលដើម្បីចូលរួមជប់លៀង។ នេះក៏ជាឱកាសសម្រាប់មេវង្សត្រកូល ណែនាំផ្ដែផ្ដាំជនទាំងអស់គ្នាឲ្យខិតខំធ្វើការ និងអប់រំឲ្យកូនចៅ ថែរក្សាប្រពៃណីវប្បធម៌របស់វង្សត្រកូល។ ទន្ទឹមនឹងនេះ លើកសរសើរគ្រួសារដែលមានភាពសុខដុមរមនា ធ្វើអាជីវកម្មដ៏ល្អ និងមានកូនជាច្រើននាក់ដែលទទួលបានលទ្ធផលរៀនសូត្រល្អ ហើយមានស្មារតីជួយគ្នាទៅវិញទៅមកក្នុងការផលិតនិងជីវភាពរស់នៅ។

បុណ្យ “Du Su” ជាពិធីបុណ្យដ៏វិសេសវិសាលរបស់ជនជាតិ Mong នៅខេត្ត Dien Bien។ បុណ្យ “Du Su” រួមបញ្ចូលលក្ខណៈវប្បធម៌ជាច្រើន និងគុណតម្លៃមនុស្សធម៌ ហើយជាឱកាសសម្រាប់ក្រុមគ្រួសារជួបជុំគ្នា ចែករំលែកបទពិសោធន៍ក្នុងការធ្វើអាជីវកម្ម រឹតបន្តឹងស្មារតីសាមគ្គីភាព និងភាពជិតស្និទ្ធក្នុងសង្គម៕

បកប្រែដោយ Thuy Anh