ការផ្លុំគែនបានផ្សាភ្ជាប់យ៉ាងស្អិតល្មួតជាមួយសិល្បករ Luong Van Chua ពេញមួយជីវិតទៅហើយ។ តាំងពីកុមារភាព ក្មេង Luong Van Chua បានស្តាប់កម្លោះៗក្នុងភូមិផ្លុំគែនជាពួក និងប្រគុំភ្លេងរបាំនៅបុណ្យនិទាឃរដូវ។  ហេតុដូច្នេះ គាត់បានទៅរកវគ្គសិក្សាសុំរៀនផ្លុំគែន។ នៅពេលចូលរួមក្នុងជួរកងទ័ព Luong Van Chua បានសំដែងការផ្លុំគែនក្នុងកម្មវិធីសិល្បៈនៅអង្គភាព។ មិនត្រឹមតែផ្លុំគែនតាមភ្លេងប្រពៃណីប៉ុណ្ណោះទេ ថែមទាំងគាត់បានផ្លុំបទចម្រៀងបដិវត្តន៍ជាមួយនឹងឧបករណ៍តន្ត្រីនេះរបស់ជនជាតិរបស់គាត់ទៀតផង។ សំឡេងគែន ឮគ្រលួច លាន់ឮកងរំពង ទាក់ទាញចំណាប់អារម្មណ៍របស់យុទ្ធមិត្ត។

leftcenterrightdel
សិល្បករ Luong Van Chua បង្រៀនការផ្លុំគែនជូនបងប្អូនជនជាតិភាគតិច Thai

បន្ទាប់ពីចេញពីទ័ព លោក Chua បានធ្វើការនៅមូលដ្ឋាន។ លោកបានឃើញថា គែនគឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ជនជាតិភាគតិច Thai ហេតុដូច្នេះ លោកបានខិតខំប្រឹងប្រែងប្រមូលផ្តុំគែនបុរាណនិងការសម្តែងគែន។ គែនមានលក្ខណៈរស់រវើកដែលឆ្លុះបញ្ចាំងពីអារម្មណ៍ និងមនោសញ្ចេតនារបស់ជនជាតិភាគតិច Thai។ ក្នុងបំណងចង់ថែរក្សាគែន លោកបានបង្រៀនវាយ៉ាងសកម្មដល់យុវជននៅក្នុងភូមិនិងតំបន់ជុំវិញ។ វគ្គសិក្សាឧបករណ៍តន្រ្តីបុរាណត្រូវបានរៀប​ចំ​ឡើង ហើយលោកបានទៅកន្លែងនីមួយៗដើម្បីបង្រៀនការផ្លុំគែន។ ជាពិសេស នៅពេលស្រុក Yen Chau មានគោលការណ៍អភិរក្សគែន សិល្បករ Luong Van Chua ត្រូវបានគេអញ្ជើញធ្វើជាប្រធានក្រុមអភិរក្សវប្បធម៌ស្រុក Yen Chau ដើម្បីជាគ្រូបង្រៀនដោយផ្ទាល់ដល់ប្រជាជននៅស្រុកនេះ។  សិល្បករ Luong Van Chua បាន និងកំពុងចូលរួមចំណែកអភិរក្ស និងនាំយកគែនចូលទៅក្នុងជីវភាពវប្បធម៌ស្មារតីរបស់ជនជាតិភាគតិច Thai នៅស្រុក Yen Chau ឲ្យកាន់តែស៊ីជម្រៅថែមទៀត៕

បកប្រែដោយ Huyen Trang