អតិថិជនជនជាតិបារាំងជាច្រើនបានសាកពិសារផ្លែគូលែនរបស់វៀតណាមជាលើកដំបូង ហើយអះអាងថាវាល្អប្រសើរជាងផ្លែគូលែន Madagascar ដែលពួកគេធ្លាប់ស្គាល់។

leftcenterrightdel
ផ្លែគូលែនរបស់វៀតណាមត្រូវបានតាំងបង្ហាញនៅមហោស្រពម្ហូបអាហារ

តំណាងអាជ្ញាធរខ័ណ្ឌលេខ ៥ ដែលជាកន្លែងប្រព្រឹត្តទៅព្រឹត្តិការណ៍នេះ បានឲ្យដឹងថា៖ នេះជាលើកដំបូងហើយដែលផ្លែគូលែនរបស់វៀតណាមមានវត្តមាននៅទីលាន Monge នៅខ័ណ្ឌយើងខ្ញុំ ហើយយើងខ្ញុំភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះចំណាប់អារម្មណ៍របស់អតិថិជនចំពោះផ្លែគូលែនរបស់វៀតណាម។ អាចនិយាយបានថា ផ្លែគូលែនរបស់វៀតណាមបានចូលរួមចំណែកដល់ជោគជ័យនៃព្រឹត្តិការណ៍នាថ្ងៃនេះ។

leftcenterrightdel
អតិថិជនជនជាតិបារាំងជាច្រើនបានសាកពិសារផ្លែគូលែនរបស់វៀតណាមជាលើកដំបូង ហើយអះអាងថាវាល្អប្រសើរជាងផ្លែគូលែន Madagascar ដែលពួកគេធ្លាប់ស្គាល់

យោងតាមការិយាល័យពាណិជ្ជកម្ម ស្ថានទូតវៀតណាមប្រចាំបារាំងបានឲ្យដឹងថា នេះជាសកម្មភាពផ្សព្វផ្សាយផ្លែគូលែន និងកសិផលរបស់វៀតណាមក្នុងក្របខ័ណ្ឌនៃផែនការបើកទូលាយ បង្កើតតម្រូវការទីផ្សារនៃការិយាល័យពាណិជ្ជកម្ម ដែលអនុម័តដោយក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្ម។

ផ្លែគូលែនរបស់វៀតណាមមួយចំនួនធំ គ្រោងនឹងបន្តនាំចូលជាផ្លូវការមកទីផ្សារបារាំង នៅសប្តាហ៍ក្រោយ៕

បកប្រែដោយ Huyen Trang