leftcenterrightdel
ទិដ្ឋភាពនៃសន្និសីទសារព័ត៌មាន

សកម្មភាពជាច្រើននឹងត្រូវបានរៀបចំឡើងដើម្បីរំលឹកឡើងវិញនូវអត្ថន័យនៃជ័យជំនះព្រំដែនឆ្នាំ ១៩៥០ និងប្រពៃណីបដិវត្តន៍របស់ប្រជាជនខេត្ដ Cao Bang ក្នុងរយៈពេល ៧០ ឆ្នាំកន្លងមក ព្រមទាំងផ្សព្វផ្សាយរូបភាពអំពីខេត្ដ Cao Bang ។

ព្រឹត្តិការណ៍នេះនឹងធ្វើឡើងចាប់ផ្តើមពីថ្ងៃទី១៦ ដល់ថ្ងៃទី១៨ ខែកញ្ញា និងចាប់ពីថ្ងៃទី ២៥ ខែកញ្ញាដល់ថ្ងៃទី ៣ ខែតុលា ដោយមានសកម្មភាពជាច្រើនដូចជា ការរំលឹកពីជ័យជំនះ  Dong Khe; អុជធូបគោរពវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញនៅមណ្ឌលកេរ្ដិ៍ដំណែល Pac Po និងគោរពវិញ្ញាញក្ខ័ន្ធយុទ្ធជនពលីខេត្ដ  Cao Bang ព្រមទាំងរៀបចំពិព័រណ៍រូបថត និងវត្ថុតាងក្រោមប្រធានបទ “ជ័យជំនះព្រំដែនឆ្នាំ ១៩៥០ និងសមិទ្ធិផលក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅខេត្ត Cao Bang”៕

បកប្រែដោយ Pham Diep