leftcenterrightdel
ភ្ញៀវទេសចរចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះវត្ថុអនុស្សាវរីយ៍នៅស្តង់របស់វៀតណាមនៅមហោស្រពពហុវប្បធម៌ ឆ្នាំ២០១៧នៅទីក្រុង Canberra (រូបថត៖ vnanet.vn)

មានទីតាំងនៅភូមិវប្បធម៌អាស៊ាន ស្តង់របស់វៀតណាមបានបង្ហាញផលិតផលវប្បធម៌ ទេសចរណ៍ និងវត្ថុអនុស្សាវរីយ៍ជាប្រពៃណី ដើម្បីចែកចាយដោយឥតគិតថ្លៃដល់ភ្ញៀវទេសចរ។

ក្នុងឱកាសនេះ ភ្ញៀវទេសចរជាច្រើននាក់បានស្វែងយល់អំពីរមណីយដ្ឋានដ៏ល្បីល្បាញ ដើម្បីត្រៀមរៀបចំសម្រាប់ដំណើរកម្សាន្តនៅប្រទេសវៀតណាមនាពេលខាងមុខ ក៏ដូចជាស្វែងយល់អំពីរបៀបធ្វើម្ហូបជាប្រពៃណីរបស់វៀតណាមទៀតផង៕

បកប្រែដោយ Huyen Trang