leftcenterrightdel
លោកឯកអគ្គរដ្ឋទូតវៀតណាម Nguyen Thiep និងអភិបាលក្រុងប៉ារីស លោកស្រី Anne Hidalgo ថ្លែងក្នុងពិធី (រូបថត៖​ vnanet.vn)

 

អាណិកជនវៀតណាមដែលកំពុងរស់នៅនិងធ្វើការនៅប្រទេសបារាំងប្រមាណ ១,០០០ នាក់ និងមិត្ដភក្ដិអន្ដរជាតិជាច្រើន​បានចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណី ២០២០ ដែលរៀបចំឡើងដោយស្ថានទូតវៀតណាមប្រចាំនៅប្រទេសបារាំង នាយប់ថ្ងៃទី ៣ ខែកុម្ភៈ នៅសាលាក្រុងប៉ារីស។

លោក Nguyen Thiep  ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅបារាំងបានសង្កត់ធ្ងន់ថា៖ ឆ្នាំ ២០២០ គឺជាឆ្នាំគន្លឹះសម្រាប់វៀតណាមទទួលតួនាទីជាប្រធានអាស៊ានផង និងជាសមាជិកមិនអចិន្ត្រៃយ៍ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិផង។ ភារកិច្ចទាំងនេះបានបង្ហាញពីទំនុកចិត្តនិងការរំពឹងទុករបស់សហគមន៍អន្តរជាតិចំពោះវៀតណាម។ នេះគឺជាបញ្ហាប្រឈមផងនិងជាឱកាសផងសម្រាប់វៀតណាមក្នុងការលើកកម្ពស់កិត្យានុភាពលើឆាកអន្តរជាតិ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយបារាំងក្នុងក្របខ័ណ្ឌនៃអង្គការអន្តរជាតិនិងតំបន់។

អភិបាលក្រុងប៉ារីស លោកស្រី Anne Hidalgo បានអះអាងថាវៀតណាមគឺជាដៃគូសំខាន់ និងសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពរបស់បារាំងលើវិស័យជាច្រើន។ សហគមន៍វៀតណាមបានរួមវិភាគទានយ៉ាងច្រើនដល់ការអភិវឌ្ឍរបស់បារាំងជាពិសេសទីក្រុងប៉ារី។ លោកស្រី Hidalgo បានជូនពរសហគមន៍វៀតណាមទទួលបានជោគជ័យក្នុងឆ្នាំថ្មីដើម្បីរួមគ្នាកសាងអនាគតមួយល្អ៕

បកប្រែដោយ Pham Diep