leftcenterrightdel
អ្នកទេសចរអន្តរជាតិចូលរួមវេចនំអន្សំ (រូបថត៖ vnanet.vn)

បន្ទាប់ពីស្ដាប់ពីការឧទ្ទេសនាមអំពីអត្ថន័យនៃវប្បធម៌ម្ហូបអាហារវៀតណាមក្នុងប៉ុន្មានថ្ងៃស្វាគមន៍បុណ្យចូលឆ្នាំថ្មីប្រពៃណីវៀតណាម។ អ្នកទេសចរអន្ដរជាតិក្នុងសម្លៀកបំពាក់ប្រពៃណីវៀតណាម មានក្ដីសប្បាយរីករាយដែលបានចូលរួម​វេចនំអន្សំដោយផ្ទាល់ ។

លោកស្រី Ksenia Petrova អ្នកទេសចរមកពីប្រទេសរុស្ស៊ីបានឲ្យដឹងថា នេះជាលើកដំបូងដែលខ្ញុំបានវេចនំអន្សំ ហើយក៏ជាលើកដំបូងខ្ញុំបានស្គាល់ពីអត្ថន័យនៃនំអន្សំ ។

លោកស្រី Webber មកពីប្រទេសអាឡឺម៉ង់បាននិយាយថា នេះគឺជាលើកទី ៤ ហើយដែលខ្ញុំបានចូលរួមពិធីបុណ្យវេចនំអន្សំ ក៏ដូចជាបរិយាកាសស្វាគមន៍បុណ្យចូលឆ្នាំថ្មីប្រពៃណីវៀតណាម។ យើងខ្ញុំចូលចិត្ដបរិយាកាសនៃពិធីបុណ្យវេចនំអន្សំឆ្នាំនេះ  ឥឡូវនេះសម្រាប់យើងខ្ញុំការវេចនំអន្សំមិនពិបាកដូចពេលដំបូងទេ។

ពិធីបុណ្យវេចនំអន្សំមិនត្រឹមតែជាកន្លែងលេងកំសាន្ដសម្រាប់អ្នកទេសចរដែលកំពុងស្នាក់នៅក្នុងខេត្ដ Binh Thuan ប៉ុណ្ណោះទេ ថែមទាំងជាឱកាសសម្រាប់ឧទ្ទេសនាមអំពីទំនៀមទំលាប់ប្រពៃណីក្នុងថ្ងៃបុណ្យចូលឆ្នាំវៀតណាមដល់មិត្ដភក្ដិអន្ដរជាតិ។  ពិធីនេះបានក្លាយទៅជាព្រឹត្តិការណ៍ដែលបានទាក់ទាញអ្នកទេសចរមកដល់ខេត្ដ Binh Thuan វៀតណាមជាច្រើនកុះករ៕

បកប្រែដោយ Pham Diep