អភិរក្សមុខរបរកុលាលភាជន៍ប្រពៃណី Thanh Ha
កប.អនឡាញ - ដើរតាមបណ្ដោយទំនប់ទន្លេ Thu Bon នាពេលរសៀលមួយយើងខ្ញុំបានទៅដល់ភូមិផលិតកុលាលភាជន៍ Thanh Ha នៃទីក្រុង Hoi An ខេត្ដ Quang Nam។ យើងខ្ញុំទៅកាន់ផ្ទះសិប្បករ Nguyen Lanh។
ផ្ទះសិប្បករ Nguyen Lanh ស្ថិតនៅក្នុងចុងផ្លូវតូចមួយ។ គាត់មានអាយុ ៨៧ ឆ្នាំ ប៉ុន្ដែមើលគាត់មានសុខភាពល្អណាស់។ ក្នុងជំនួបសំណេះសំណាលជាមួយយើងខ្ញុំអំពីមុខរបរផលិតកុលាលភាជន៍។ សិប្បកររូបនេះចែករំលែកថា កាលពីខ្ញុំនៅតូច ខ្ញុំនិងមិត្ដភក្ដិជាច្រើនដែលធ្លាប់ចេញទៅស្រែចំការយកដី ហើយធ្វើតាមមនុស្សពេញវ័យនៃវិធីសូនរូបជ្រូក ប្រដាប់ប្រដាលេងកំសាន្ដ។
សិប្បករ Nguyen Lanh (ឈរខាងឆ្វែងដៃ) មានការខ្វល់ខ្វាយចិត្ដ ចំពោះមុខរបរកុលាលភាជន៍ប្រពៃណី Thanh Ha
គ្មានសៀវភៅណាមួយកត់ត្រានូវរយៈពេលបង្កើតភូមិផលិតកុលាលភាជន៍ Thanh Ha ឡើយ តាមការរៀបរាប់របស់បុព្វបុរស នៅសម័យសតវត្សរិ៍ទី ១៦ ឬ ១៧ មានសិប្បករមកពីខេត្ដ Nghe An, Thanh Hoa ចូលមកបង្កើតភូមិ Thanh Ha បានបង្កើតមុខរបរកុលាលភាជន៍ និងផ្សាយបន្ដរបរឲ្យជំនាន់ក្រោយរហូតមកទល់សព្វថ្ងៃនេះ។ ភូមិផលិតកុលាលភាជន៍មានផលិតផល ដូចជា ឆ្នាំង ផើង កំសៀវ ត្បាល់ ពាង ថូផ្កា។ល។ បច្ចុប្បន្ននេះ គ្រួសារណាក៏ប្រើប្រាស់កុលាលភាជន៍Thanh Ha ផងដែរ។ នាពេលខ្លះ ភូមិThanh Ha មានវត្ដមាននៅគ្រប់ទីកន្លែងនៅខេត្ដ Quang Nam និងខេត្ដមួយចំនួនទៀតផង។
ផលិតកុលាលភាជន៍នៅភូមិ Thanh Ha ក៏ល្បីឈ្មោះដូចជាភូមិផលិតកុលាលភាជន៍ Bat Trang នៅហាណូយ និងភូមិផលិតកុលាលភាជន៍ Tho Ha នៅខេត្ដ Bac Giang។ ប៉ុន្ដែតាមដំណើរការវិវត្ដន៍របស់សង្គម សំភារៈគ្រឿងផ្ទះទាំងអស់ដែលត្រូវបានធ្វើពីកុលាលភាជន៍ Thanh Ha បានជំនួសដោយសំភារៈធ្វើពីអាលុយមីញ៉ូម ប្លាស្ទិច អីុ ណុក ។ ល។ ក្នុងរយៈពេលកន្លងមកដោយមានការខិតខំប្រឹងប្រែងពីស្ថាប័ន មានសមត្ថកិច្ចភូមិផលិតកុលាលភាជន៍ Thanh Ha បានក្លាយទៅជាកន្លែងទេសចរណ៍ទាក់ទាញភ្ញៀវទេសចរមកទស្សនា។ ផលិតផលទាំងនេះ ត្រូវបានធ្វើពីបាតដៃទន់ភ្លន់ទាំងគូរបស់សិប្បករមានអត្ដសញ្ញាណដោយឡែកជានិច្ច។ សិប្បករ Nguyen Lanh ជាសិប្បករដ៏កម្រមានក្នុងចំណោមសិប្បករក្នុងភូមិផលិតកុលាលភាជន៍ Thanh Ha តាមរបៀបប្រពៃណី។
សំភារៈទាំងនេះ ដែលត្រូវបានធ្វើពីកុលាលភាជន៍ដោយដៃដ៏ទាក់ទាញភ្នែក យើងខ្ញុំមានបំណងចង់ស្វែងយល់បច្ចេកទេសធ្វើកុលាលភាជន៍ Thanh Ha។ សិប្បករ Nguyen Lanh ចាប់ផ្ដើមមូរដៃអាវ និងសូនដី។ភ្លាមៗ ដោយគ្មានការស្ទាក់ស្ទើរនោះ ហើយត្រឹមតែមួយភ្លែត សិប្បករបានធ្វើថូផ្កាមួយដ៏ស្អាត ដែលធ្វើឲ្យយើងខ្ញុំទះដៃសរសើរ។ ស្រាប់តែសិប្បករមានអារម្មណ៍ព្រួយ និងនិយាយថា ក្មួយៗសរសើរវាស្អាតក៏ប៉ុន្ដែក្មួយៗមិនរក្សាមុខរបរនេះទេ។ គ្រួសារខ្ញុំមានកូនចំនួន ៤នាក់ ប៉ុន្ដែគ្មានអ្នកណាប្រកបមុខរបរនេះទេ។ កូន ចៅទៅសិក្សារួចមកហើយរកការងារធ្វើនៅស្ថាប័ន សហគ្រាស ឬ ជាកម្មករ។ យើងខ្ញុំបានលើកទឹកចិត្ដសិប្បករ និងសួរថា សិប្បករចង់ប្រគល់បន្ដរបរឲ្យមនុស្សនៅខាងក្រៅសាច់ញាតទេ? ខ្ញុំយល់ព្រម។ ប៉ុន្ដែគ្មានអ្នកណាយល់ព្រមរៀនវិជ្ជាជីវៈនេះទេ? មុខរបរនេះនឿយហត់ណាស់ ហើយចំណូលទាបដែរ អញ្ចឹងជនក្មេងមិនចង់បន្ដរបរនេះទេ សិប្បករមើលឆ្ពោះទៅឆ្ងាយ។ ខាងត្រើយទន្លេ Thu Bon ព្រះអាទិត្យជិតលិចលើភ្នំ។ល។
បកប្រែដោយ Pham Diep