ផលិតនៅឆ្នាំ ១៩៧៣ ដោយអ្នកដឹកនាំរឿងជនជាតិបារាំង លោក Gérard Guillaume ខ្សែភាពយន្តនេះបានរំលឹកឡើងវិញនូវឆាកជីវិតនៃសកម្មភាពបដិវត្តន៍របស់លោកប្រធានហូជីមិញ ពីការចូលរួមក្នុងមហាសន្និបាតទីក្រុង Tours (ប្រទេសបារាំង) ក្នុងឆ្នាំ ១៩២០ ដល់សកម្មភាពតស៊ូដើម្បីឯករាជ្យជាតិ។

leftcenterrightdel
រូបភាពពីភាពយន្តឯកសារអំពីលោកប្រធានហូជីមិញ (រូបថត៖ hochiminh.vn)

នេះជាឱកាសសម្រាប់កូនចៅជំនាន់ក្រោយនៃគ្រួសារអណិកជននៅប្រទេសអាល់ហ្សេរី រំលឹកឡើងវិញនូវប្រពៃណីដ៏រុងរឿងរបស់ប្រជាជាតិ ក៏ដូចជាជួយមិត្តភក្តិអន្តរជាតិ ជាពិសេសបណ្តាប្រទេសអតីតអាណានិគមនៅអាហ្រ្វិកយល់កាន់តែទូលំទូលាយអំពីបុព្វហេតុបដិវត្តន៍របស់លោកប្រធានហូជីមិញនិយាយដោយឡែក និងប្រជាជាតិវៀតណាមនិយាយរួម៕

បកប្រែដោយ Huyen Trang