leftcenterrightdel
ការសម្តែងមួយ​ក្នុង​ពិធី

កម្មវិធីសិល្បៈពិសេសនៅពិធីបើកបានបង្ហាញឡើងវិញនូវរាជធានីបុរាណ Hue  ដែលមានប្រពៃណីដ៏យូរលង់។ ទន្ទឹមនឹងនោះ ក៏លើកតម្កើងនូវ “ទីក្រុងបៃតងមួយ” ដែលអភិវឌ្ឍន៍ប្រកបដោយចីរភាព បង្ហាញពីក្តីប្រាថ្នារបស់ Hue  ដែលជាទីក្រុង Festival នៅអាស៊ី រួមជាមួយវៀតណាមចែងចាំងពន្លឺទទួលស្វាគមន៍អនាគត។

ការសម្តែងជាច្រើនត្រូវបានរៀបចំយ៉ាងហ្មត់ចត់ ដោយបង្ហាញពីលក្ខណៈពិសេសរបស់ Hue និងការធ្វើសមាហរណកម្ម និងអភិវឌ្ឍ។ ក្នុងកម្មវិធីក៏មានការបង្ហាញម៉ូដសម្លៀកបំពាក់អាវផាយដ៏ពិសេស និងការបាញ់កាំជ្រួចសិល្បៈដែលបង្ហាញជូនទស្សនិកជននូវអារម្មណ៍រំភើបចិត្តដែលមិនអាចបំភ្លេចបាន។ សប្តាហ៍ Festival Hue ឆ្នាំ ២០២២ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៥ ដល់ថ្ងៃទី ៣០ ខែមិថុនា ជាមួយនឹងព្រឹត្តិការណ៍ និងកម្មវិធីជិត ៤០៕

បកប្រែដោយ Duy Hoan