រាល់ការតវ៉ាបានឈានចូលដល់ថ្ងៃទីពីរ ដោយមានការប៉ះទង្គិចគ្នាកាន់តែខ្លាំងឡើងរវាងបាតុករ និងមន្ត្រីអន្តោប្រវេសន៍សហព័ន្ធ។ អាជ្ញាធរបានប្រើប្រាស់ឧស្ម័នបង្ហូរទឹកភ្នែក គ្រាប់បែកដៃ និងគ្រាប់កៅស៊ូ ដើម្បីបំបែកហ្វូងមនុស្ស។

មន្ត្រីអនុវត្តច្បាប់អន្តោប្រវេសន៍និងគយរបស់សហរដ្ឋអាមេរិក (ICE) ដែលកាន់អាវុធ និងឧបករណ៍យុទ្ធសាស្ត្រ ធ្វើការវាយឆ្មក់លើតំបន់យ៉ាងហោចណាស់បីកន្លែងនៃទីក្រុង Los Angeles កាលពីថ្ងៃទី ៦ ខែមិថុនា ដោយបានចាប់ខ្លួនជនអន្តោប្រវេសន៍ខុសច្បាប់យ៉ាងហោចណាស់ ១២១ នាក់។ ប្រតិ បត្តិការនេះបានបង្កឱ្យមានការតវ៉ានៅទូទាំងទីក្រុង Los Angeles ដោយមនុស្សរាប់រយនាក់បានប្រមូលផ្តុំគ្នានៅកណ្តាលទីក្រុងដើម្បីទាមទារឱ្យមានការដោះលែងអ្នកដែលត្រូវបានចាប់ខ្លួន៕

តាម vovworld.vn