ប្រធានាធិបតីអាមេរិកចេញការព្រមានចុងក្រោយដល់ក្រុមហាម៉ាស់
ប្រធានាធិបតីអាមេរិក លោក Donald Trump កាលពីថ្ងៃទី ៧ ខែកញ្ញា បានចេញសេចក្តីព្រមានចុងក្រោយដល់ចលនាអ៊ីស្លាមហាម៉ាសអំពីការទទួលយកកិច្ចព្រមព្រៀងឈប់បាញ់ជាមួយអ៊ីស្រាអែល។
រដ្ឋបាល Trump កាលពីចុងសប្តាហ៍មុន បានស្នើកិច្ចព្រមព្រៀងឈប់បាញ់ជាមួយក្រុមហាម៉ាស។ យោងតាមកិច្ចព្រមព្រៀងនេះ ក្រុមហាម៉ាស់នឹងដោះលែងចំណាប់ខ្មាំងដែលនៅសេសសល់ទាំង ៤៨ នាក់នៅថ្ងៃដំបូងនៃបទឈប់បាញ់ ជាថ្នូរនឹងការដោះលែងអ្នកទោសប៉ាឡេស្ទីនរាប់ពាន់នាក់។ ក្នុងអំឡុងពេលបទឈប់បាញ់ ក្រុមហាម៉ាស និងអ៊ីស្រាអែលនឹងចរចាគ្នាដើម្បីបញ្ចប់ជម្លោះនៅតំបន់ហ្គាហ្សា។
    |
 |
លោកប្រធានាធិបតី Donald Trump |
យោងតាមសំណើរបស់អាមេរិក ប្រសិនបើក្រុមហាម៉ាស់មានការឆ្លើយតបជាវិជ្ជមាន លោកប្រធានាធិបតី Donald Trump នឹងស្វែងរកការបញ្ចប់ជម្លោះយ៉ាងពិតប្រាកដ ហើយកិច្ចព្រមព្រៀងឈប់បាញ់នឹងបន្តនៅពេលភាគីនានាធ្វើការចរចា។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើក្រុមហាម៉ាស់មិនទទួលយកសំណើរបស់អាមេរិកនោះទេ ចលនានេះនឹងប្រឈមមុខនឹងផលវិបាកកាន់តែច្រើន រួមទាំងប្រតិបត្តិការយោធាដ៏ធំរបស់អ៊ីស្រាអែលដែលអាចកើតមាននៅក្នុងតំបន់ហ្គាហ្សា។
នៅលើបណ្តាញសង្គម TruthSocial លោកប្រធានាធិបតី Donald Trump បានឲ្យដឹងថា អ៊ីស្រាអែលបានទទួលយកលក្ខខណ្ឌនៃសំណើរបស់លោក ហើយឥឡូវនេះ ជាវេនរបស់ក្រុមហាម៉ាស៕
តាម vovworld.vn