នាយករដ្ឋមន្ត្រីលោក Rishi Sunak បានកំណត់កាលបរិច្ឆេទសម្រាប់ការបោះឆ្នោតសកលគឺនាថ្ងៃទី ៤ ខែកក្កដា ពោលគឺមិនមែនថាចុងឆ្នាំនេះបើតាមការព្យាករណ៍របស់ក្រុមអ្នកវិភាគឡើយ។ ប្រការនេះត្រូវបានចាត់ទុកថា ជាកិច្ចខិតខំប្រឹងប្រែងសំដៅបង្កើនកម្លាំងចលករសម្រាប់គណបក្សអភិរក្សដែលកំពុងកាន់អំណាចរបស់លោក ដែលកំពុង “ធ្លាក់” ក្នុងការស្ទង់មតិសាធារណៈ។ ក្នុងពេលនោះ គណបក្សពលករប្រឆាំងក្រោមការដឹកនាំដោយអតីតមេធាវី Keir Starmer បច្ចុប្បន្ននេះកំពុងមានឱកាសដណ្ដើមបានអំណាចក្រោយរយៈពេល ១៤ ឆ្នាំ។

leftcenterrightdel
ទិដ្ឋភាពនៃសម័យប្រជុំសភាអង់គ្លេសនៅទីក្រុងឡុងដ៍

គណបក្សអភិរក្សដែលកំពុងកាន់អំណាចក៏ប្រឈមមុខនឹងគ្រោះអាសន្នត្រូវ “លា” សមាជិកសភាជាច្រើនរូប។ ក្នុងចំណោមសមាជិកសភាចំនួន ១២៩ រូបដែលបានប្រកាសមិនឈរឈ្មោះបោះឆ្នោតនោះ គឺមានសមាជិកសភាចំនួន ៧៧ រូបមកពីគណបក្សអភិរក្សផងដែរ៕

តាម vovworld.vn