ប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk Yeol នាយករដ្ឋមន្ត្រីចិនលោក Li Qiang និងនាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida នឹងបើកកិច្ចប្រជុំកំពូលត្រីភាគីនៅថ្ងៃទី ២៧ ខែឧសភា។ មុននេះ នាថ្ងៃទី ២៦ ឧសភា លោកប្រធានាធិបតី Yoon Suk Yeol នឹងមានជំនួបទ្វេភាគីជាមួយថ្នាក់ដឹកនាំ ចិននិងជប៉ុន នៅការិយាល័យប្រធានាធិបតី។

leftcenterrightdel
ពីឆ្វេងទៅស្តាំ៖ ប្រធានាធិបតីកូរ៉េខាងត្បូង Yoon Suk-yeol, នាយករដ្ឋមន្ត្រីចិន Li Qiang និងនាយករដ្ឋមន្ត្រីជប៉ុន Fumio Kishida (រូបថត៖ ក្យូដូ)

កិច្ចប្រជុំកំពូលកូរ៉េខាងត្បូង-ចិន-ជប៉ុន នឹងពិភាក្សាលើវិស័យសហប្រតិបត្តិការចំនួន ៦ រួមមាន៖ សេដ្ឋកិច្ច និងពាណិជ្ជកម្ម; ការអភិវឌ្ឍប្រកបដោយនិរន្តរភាព; បញ្ហាវេជ្ជសាស្ត្រ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា; សុវត្ថិភាព និងការគ្រប់គ្រងគ្រោះមហន្តរាយ; ការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន ហើយចេញសេចក្តីថ្លែងការណ៍រួម។ ទន្ទឹមនឹងនោះ ថ្នាក់ដឹកនាំទាំងបីរំពឹងថានឹងផ្លាស់ប្តូរយោបល់លើបញ្ហាអន្តរជាតិ និងតំបន់ ព្រមទាំងជួបជាមួយពាណិជ្ជករ និងចូលរួមវេទិកាធុរកិច្ចផងដែរ៕

តាម vovworld.vn