ទំនិញឧបត្ថម្ភនឹងត្រូវបានបែងចែក ដោយមានការជួយសម្រួលរបស់អង្គការសហប្រជាជាតិ អង្គការអឌ្ឍចន្ទក្រហមស៊ីរី និងសមាគមកាកបាទក្រហមអន្តរជាតិ សំដៅធានាថាទំនិញឧបត្ថម្ភទាំងនេះនឹងជូនដល់មនុស្សមានតម្រូវការ។

រដ្ឋាភិបាលស៊ីរីក៏បានប្រកាសថា នឹងបង្កើតមូលនិធិស្ដារតំបន់នានានៅស៊ីរី ដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរពីគ្រោះរញ្ជួយដីដ៏កាចសាហាវ ដែលកើតមានឡើងនាព្រឹកព្រលឹមថ្ងៃទី ៦ ខែកុម្ភៈ។

leftcenterrightdel
តង់បណ្ដោះអាសន្នសម្រាប់អ្នកដែលផ្លាស់ទីលំនៅដោយការរញ្ជួយដីនៅ Jindayris ប្រទេសស៊ីរី កាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៣ (រូបថត៖ vnanet.vn)

ក្នុងពេលនោះ កាលពីថ្ងៃទី ១០ កុម្ភៈ ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស លោក Volker Turk បានអំពាវនាវឱ្យមានបទឈប់បាញ់ភ្លាមមួយរំពេចនៅស៊ីរីសំដៅជួយសម្រួលដល់ការផ្ដល់ជំនួយដល់ជនរងគ្រោះដោយគ្រោះរញ្ជួយដី។

ក្នុងពេលនោះ កម្មវិធីស្បៀងអាហារពិភពលោក (WFP) បានអំពាវនាវឱ្យបើកទីតាំងទទួលជំនួយឧបត្ថម្ភបន្ថែមនៅតាមច្រកទ្វារព្រំដែនស៊ីរី-ទួរគី ក្នុងបរិបទខ្វះខាតប្រភពជំនួយស្បៀងអាហារនៅភាគពាយ័ព្យស៊ីរី ទីកន្លែងដែលប្រជាជនចំនួន ៩០% បានពឹងផ្អែកលើជំនួយមនុស្សធម៌។

យោងតាមការធ្វើស្ថិតិ គិតត្រឹមម៉ោង ២០ ថ្ងៃទី ១០ កុម្ភៈ (ម៉ោង UTC) គ្រោះរញ្ជួយដីកម្រិត ៧,៨ រ៉ិចទ័រ កើតមានឡើងនាថ្ងៃទី ៦ កុម្ភៈ បានបណ្ដាលឲ្យមនុស្សជាង ២៤ ពាន់នាក់នៅទួរគី និងស៊ីរីបាត់បង់ជីវិត ហើយមនុស្សរាប់ពាន់នាក់ទៀតបានរងរបួស៕

តាម vovworld.vn