លោកប្រធានាធិបតី Emmanuel Macron បានចង្អុលបង្ហាញថា ក្នុងនាមជាប្រទេសត្រួសត្រាយផ្លូវ ភារកិច្ចដំបូងរបស់បារាំង និងអាល្លឺម៉ង់ គឺរួមគ្នាកសាងគំរូថាមពលថ្មីមួយ ដែលជំនះលើភាពខុសគ្នារវាងប្រទេសទាំងពីរ។ ប្រទេសទាំងពីរគួរតែលើកទឹកចិត្ត និងពន្លឿនការវិនិយោគសាធារណៈ និងឯកជនចាំបាច់ នៅកម្រិតអឺរ៉ុប ដើម្បីបម្រើដល់ដំណើរការផ្លាស់ប្តូរអេកូឡូស៊ី។ ប្រទេសទាំងពីរត្រូវតែសម្រេចការធ្វើពិពិធកម្មប្រភពធនធាន ហើយលើកទឹកចិត្តដល់ការផលិតថាមពលគ្មានកាបូននៅអឺរ៉ុប។

leftcenterrightdel
លោក Emmanuel Macron ប្រធានាធិបតីបារាំង និងលោក Olaf Scholz អធិការបតីអាល្លឺម៉ង់នៅពិធីរំលឹកខួបលើកទី ៦០ ទិវាចុះហត្ថលេខាលើសន្ធិសញ្ញាសហប្រតិបត្តិការក្រោយសង្គ្រាមរវាងបារាំងនិងអាល្លឺម៉ង់ (រូបថត៖ vnanet.vn)

រីឯខ្លួនវិញ លោក Olaf Scholz អធិការបតីអាល្លឺម៉ង់បានចាត់ទុកថា អនាគតរបស់អឺរ៉ុបគឺពឹងផ្អែកលើ "កម្លាំងចលករដឹកនាំ" របស់អាល្លឺម៉ង់ និងបារាំង។ លោកអធិការបតី Olaf Scholz បានសង្កត់ធ្ងន់ថា ទំនាក់ទំនងសហប្រតិបត្តិការរវាងអាល្លឺម៉ង់-បារាំង ជានិច្ចកាលត្រូវបានពូនជ្រុំ និងដំណើរការប្រកបដោយប្រសិទ្ធភាព៕

តាម vovworld.vn