leftcenterrightdel
រូបថតឧទាហរណ៍ (vnanet.vn)

នៅក្នុងសេចក្តីប្រកាសព័ត៌មាន សមាជិកក្រុមប្រឹក្សាសន្តិសុខបានផ្ញើសារចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតចំពោះក្រុមគ្រួសារ ជនរងគ្រោះ និងសាធារណរដ្ឋ Chad ក៏ដូចជាជូនចំពោះក្រុមបេសកកម្មនៃអង្គការសហប្រជាជាតិនៅប្រទេសម៉ាលី (MINUSMA)។ ប្រទេសទាំងឡាយបានអំពាវនាវឲ្យរដ្ឋាភិបាលអន្តរកាលរបស់ម៉ាលីស៊ើបអង្កេតភ្លាមៗនូវការវាយប្រហារនេះ ហើយនាំជនល្មើសមកកាត់ទោស។ ទន្ទឹមនឹងនោះ សមាជិកក្រុមប្រឹក្សាសន្តិសុខសង្កត់ធ្ងន់ថា ការវាយប្រហារទៅលើកម្លាំងរក្សាសន្តិភាពអាចបង្កើតបានជាបទឧក្រិដ្ដតាមច្បាប់អន្តរជាតិ ព្រមទាំងអះអាងនូវកិច្ចខិតខំរបស់កម្លាំងរួមរបស់ប្រទេសចំនួន ៥ ក្នុងក្រុម Sahel រួមមានប្រទេស Mauritania, Mali, Burkina Faso, Niger និង Ghana ក្នុងការប្រយុទ្ធប្រឆាំងនឹងក្រុមភេរវករ និងឧក្រិដ្ឋកម្ម នឹងចូលរួមចំណែកកសាងបរិស្ថានសន្តិសុខល្អប្រសើរជាងក្នុងតំបន់៕

បកប្រែដោយ Thuy Anh