សម័យប្រជុំបានរៀបចំកិច្ចប្រជុំចំនួន ៣៦ រួមមានកិច្ចពិភាក្សាពេញអង្គចំនួន ៨ កិច្ចពិភាក្សាតាមប្រធានបទចំនួន ៣ កិច្ចពិភាក្សាជាបន្ទាន់ចំនួន ១ ស្ដីពីសិទ្ធិមនុស្ស ដូចជាកិច្ចសហប្រតិបត្តិការជាមួយអង្គការសហប្រជាជាតិ និងយន្តការរបស់អង្គការសហប្រជាជាតិក្នុងវិស័យសិទ្ធិមនុស្ស; សិទ្ធិអភិវឌ្ឍ; សិទ្ធិមនុស្សរបស់ជនអន្តោប្រវេសន៍។ល។ ទន្ទឹមនឹងនោះ សម័យប្រជុំលើកទី៤៥ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សបានអនុម័តរបាយការណ៍ត្រួតពិនិត្យឡើងវិញជាសកលតាមកាលកំណត់ (UPR) របស់ប្រទេសចំនួន១២។

leftcenterrightdel
លោកស្រី Le Thi Tuyet Mai (រូបថត៖ vnanet.vn)

គណៈប្រតិភូវៀតណាមដឹកនាំដោយលោកស្រី Le Thi Tuyet Mai ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព និងជាប្រធាននៃស្ថានបេសកកម្មអចិន្រ្តៃយ៍របស់វៀតណាម អមអង្គការសហប្រជាជាតិ អង្គការពាណិជ្ជកម្មពិភពលោក (WTO) និងអង្គការអន្តរជាតិដទៃទៀតប្រចាំនៅទីក្រុងហ្សឺណែវ បានចូលរួមយ៉ាងសកម្មនៅកិច្ចប្រជុំ ក្នុងស្មារតីសហប្រតិបត្តិការ បង្ហាញជំហរ គោលនយោបាយឥតងាករេ សមិទ្ធិផលរបស់វៀតណាម និងជំហរ សមិទ្ធិផលរបស់អាស៊ាន ក្នុងការជម្រុញ ការធានាសិទ្ធិមនុស្ស និងការចូលរួមជាមួយប្រទេសទាំងឡាយធានាសកម្មភាពរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្ស ដែលសមស្របនឹងច្បាប់អន្តរជាតិ៕

បកប្រែដោយ Thanh Cong