កិច្ចប្រជុំនេះគឺជាសកម្មភាពមួយក្នុងក្របខ័ណ្ឌនៃឆ្នាំ២០២០ ដែលវៀតណាមដើរតួនាទីជាប្រធានអាស៊ាន។ ជំងឺ Covid-19 បានជះឥទ្ធិពលដល់វិស័យជាច្រើន ដែលធ្វើឲ្យការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានមិនមែនជាការចម្លែកសម្រាប់ប្រទេស អង្គការ និងសហគ្រាសជាច្រើនទៀតឡើយ។

leftcenterrightdel
ទិដ្ឋភាពនៃកិច្ចប្រជុំនៅទីក្រុងហាណូយ (រូបថត៖ vnanet.vn)

ក្នុងកិច្ចប្រជុំ លោក Nguyen The Trung សមាជិកនៃក្រុមការងាររបស់គណៈកម្មាធិការជាតិទទួលបន្ទុករដ្ឋាភិបាលអេឡិចត្រូនិក បានចែករំលែកថា ទី១ ដើម្បីជួយគាំទ្រដល់ផ្នែកសុខភាពក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត រដ្ឋាភិបាលវៀតណាមបានកៀងគរមធ្យោបាយ និងកម្លាំងទាំងអស់។ ទី២ ការជួយគាំទ្រដល់ការផ្សព្វផ្សាយព័ត៌មានមិនត្រឹមតែមានស្ថាប័ន និងរដ្ឋាភិបាលប៉ុណ្ណោះទេ ថែមទាំងប្រជាជនទាំងមូលក៏ត្រូវចូលរួមក្នុងដំណើរការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត។ ទី៣ គឺការលើកកម្ពស់សមត្ថភាពរបស់ផ្នែកសុខភាព។ បញ្ហាសំខាន់មួយទៀតគឺការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានដើម្បីគ្រប់គ្រង និងស្វែងរកកំណត់តំបន់កើតមានជំងឺដើម្បីគ្រប់គ្រងជំងឺរាតត្បាត។ នេះជាយុទ្ធសាស្រ្តដែលវៀតណាមអនុវត្តក្នុងរយៈពេល ៩ ខែកន្លងមកក្នុងបរិបទនៃការផ្ទុះឡើងលើកទី ២ របស់ជំងឺរាតត្បាតនៅប្រទេសវៀតណាម។

ក្នុងឱកាសនេះ សមាជិករបស់ OECD និងប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ ដូចជា ម៉ាឡេស៊ី សិង្ហបុរី វៀតណាម និងណូវែលហ្សេឡង់ ជាដើម បានចែករំលែកបទពិសោធន៍ក្នុងការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន ដើម្បីចូលរួមចំណែកឆ្លងកាត់ការលំបាកដោយសារជំងឺ Covid-19៕

បកប្រែដោយ Thanh Cong