leftcenterrightdel
លោកស្រី Le Thi Tuyet Mai នៅក្នុងកិច្ចពិភាក្សា (រូបថត៖ ក្រសួងការបរទេសវៀតណាម)

មានប្រសាសន៍នៅកិច្ចពិភាក្សាអំពីរបាយការណ៍របស់ឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សស្ដីពីផលប៉ះពាល់នៃរោគរាតត្បាត Covid-19 ចំពោះសិទ្ធិមនុស្ស លោកស្រីឯកអគ្គរដ្ឋទូត Le Thi Tuyet Mai ប្រធានស្ថានបេសកកម្មអចិន្រ្តៃយ៍វៀតណាម អមអង្គការសហប្រជាជាតិ អង្គការពាណិជ្ជកម្មពិភពលោក (WTO) និងអង្គការអន្តរជាតិដទៃទៀតប្រចាំនៅទីក្រុងហ្សឺណែវ បញ្ជាក់ជាថ្មីម្ដងទៀតថា វៀតណាមសន្យាការពារ និងជម្រុញសិទ្ធិមនុស្សក្នុងបរិបទនៃជំងឺ Covid-19 ព្រមទាំងគាំទ្រកិច្ចសហប្រតិបត្តិការអន្តរជាតិដើម្បីទប់ទល់នឹងជំងឺ Covid-19 និងស្ដារឡើងវិញក្រោយជំងឺរាតត្បាត។

នាថ្ងៃដដែល ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិបានរៀបចំកិច្ចប្រជុំស្ដីពីកំណែទម្រង់ប្រតិបត្តិការរក្សាសន្តិភាពតាមប្រព័ន្ធវីដេអូ។ មានប្រសាសន៍ក្នុងកិច្ចប្រជុំ លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានស្ថានបេសកកម្មអចិន្រ្តៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ បានវាយតម្លៃខ្ពស់ចំពោះការរួមវិភាគទានរបស់កម្លាំងរក្សាសន្តិភាព និងការខិតខំប្រឹងប្រែងកំណែទម្រង់ប្រតិបត្តិការរក្សាសន្តិភាពក្នុងដំណើរការអភិវឌ្ឍ រួមទាំងគំនិតផ្តួចផ្តើមដើម្បីសន្តិភាព។ លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ស្នើឲ្យសហគមន៍អន្តរជាតិធានាធនធានសម្រាប់សកម្មភាពរក្សាសន្តិភាព។ ទន្ទឹមនឹងនោះ លោកបានរំលឹកឡើងវិញនូវការរួមវិភាគទានរបស់កម្លាំងរក្សាសន្តិភាពនៃប្រទេសអាស៊ាន ហើយបញ្ជាក់ថា​ វៀតណាមត្រៀមខ្លួនជាស្រេចជម្រុញថែមទៀតនូវកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងអង្គការសហប្រជាជាតិលើវិស័យនេះ៕

បកប្រែដោយ Thuy Anh