leftcenterrightdel
រដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi (ស្ដាំ) និងរដ្ឋមន្ត្រីការបរទេសឥណ្ឌា លោក Subrahmanyam Jaishankar (រូបថត៖ vnanet.vn)

យោងតាមសេចក្តីប្រកាសព័ត៌មានរួមនៅថ្ងៃទី ១១ ខែកញ្ញា ដែលត្រូវបានចេញផ្សាយបន្ទាប់ពីកិច្ចប្រជុំរវាងរដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi និងរដ្ឋមន្ត្រីការបរទេសឥណ្ឌា លោក Subrahmanyam Jaishankar នៅខាងក្រៅកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃអង្គការសហប្រតិបត្តិការសៀងហៃ (SCO) កាលពីថ្ងៃទី ១០ ខែកញ្ញា នៅទីក្រុងម៉ូស្គូ (រុស្ស៊ី) នោះ ភាគីទាំងពីរសម្រេចបានកិច្ចព្រមព្រៀង ៥ ចំណុច ស្ដីពីការវិវត្តនៅតំបន់ព្រំដែនរវាងប្រទេសទាំងពីរ ក៏ដូចជាទំនាក់ទំនងទ្វេភាគី។ តាមនោះ ភាគីទាំងពីរបានឯកភាពគ្នាថា កងកម្លាំងនៃប្រទេសទាំងពីរនៅតាមព្រំដែនបន្តមានការសន្ទនាគ្នា ដកកងទ័ពរបស់ខ្លួនឱ្យបានឆាប់ៗ រក្សាចម្ងាយសមស្រប និងកាត់បន្ថយភាពតានតឹង។ រដ្ឋមន្រ្តីទាំងពីរក៏បានឯកភាពគ្នាពន្លឿនការបញ្ចប់វិធានការថ្មីដើម្បីកសាងជំនឿទុកចិត្តគ្នា ថែរក្សា និងលើកកំពស់សន្តិភាព និងសន្តិសុខនៅតាមតំបន់ព្រំដែន រវាងឥណ្ឌានិងចិន៕

តាម vovworld