leftcenterrightdel
រដ្ឋមន្ត្រីការពារជាតិជប៉ុនលោក Kono Taro (រូបថត៖ CNN)

លោក Kono Taro បានសង្កត់ធ្ងន់ថា ការដែលចិនបង្កើនការពូនជ្រុំ កែលំអ និងបង្កើតថ្មប៉ប្រះទឹកផ្កាថ្ម ក៏ដូចជា សាងសង់កោះសិប្បនិម្មិត ដើម្បីយកទៅធ្វើជាមូលដ្ឋានរបស់ខ្លួននៅលើសមុទ្រខាងកើត គឺមិនសមស្របនឹងការពង្រឹងនិងរក្សាសណ្តាប់ធ្នាប់អន្តរជាតិនោះឡើយ។

លោករដ្ឋមន្រ្តី Kono Taro បានបញ្ជាក់ទៀតថា សណ្តាប់ធ្នាប់និងសេរីភាពនៃការធ្វើនាវាចរណ៍នៅសមុទ្រខាងកើត និងតំបន់ផ្សេងៗទៀត ពិតជាមានសារៈសំខាន់ណាស់ ហើយរាល់បញ្ហាដែលបានកើតឡើងនៅទីនេះ គឺជាបញ្ហាគួរឲ្យព្រួយបារម្ភសម្រាប់សហគមន៍អន្តរជាតិ៕

តាម vovworld