leftcenterrightdel
រូបថតឧទាហរណ៍ (ប្រភព៖ Reuters)

គោលដៅនៃជំនួបជាមួយរដ្ឋមន្រ្តីការបរទេសរុស្ស៊ីនៅទីក្រុងមូស្គូ គឺសំដៅចែករំលែកនិងពិភាក្សាអំពីផែនការសកម្មភាពនាពេលអនាគតរបស់មហាសន្និបាតអ.ស.ប។ លោក Volkan Bozkir បានឲ្យដឹងថាការអនុវត្តសេចក្តីសម្រេចចិត្តរបស់មហាសន្និបាត អ.ស.ប កាន់តែមានការលំបាកថែមទៀតក្នុងកំឡុងពេលជំងឺរាតត្បាត COVID-19 កំពុងផ្ទុះឡើង ហើយលោកបានស្នើឱ្យមានកិច្ចសហការជាមួយទីក្រុងម៉ូស្គូ ដើម្បីសម្រេចឲ្យបានគោលដៅនេះតែម្តង។

ទន្ទឹមនឹងនេះដែរ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov បានសង្កត់ធ្ងន់ថា កិច្ចប្រជុំបន្តទៀតរបស់មហាសន្និបាត អ.ស.ប នឹងត្រូវបានផ្សារភ្ជាប់យ៉ាងជិតស្និទ្ធជាមួយពិធីរំលឹកខួបចំនួន ២ ដ៏សំខាន់ៗ រួមមានខួបលើកទី ៧៥ នៃការបញ្ចប់នៃសង្គ្រាមលោកលើកទី ២ និងខួបលើកទី ៧៥ នៃការបង្កើត អ.ស.ប។ លោក Sergey Lavrov  បានសង្កត់ធ្ងន់លើការបង្កើនតួនាទីសម្របសម្រួលជាមជ្ឈភាពរបស់ អ.ស.ប ដោយប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់នូវធម្មនុញ្ញនៃ អ. ស.ប ព្រមទាំងបង្កើតនូវពហុប៉ូលពិតប្រាកដ ដោយផ្អែកទៅលើការពិចារណា និងការធ្វើតុល្យភាពផលប្រយោជន៍របស់ប្រទេសជាសមាជិកទាំងអស់នៅក្នុងសហគមន៍អន្តរជាតិដោយ គ្មានករណីលើកលែងនោះឡើយ៕

តាម VOV