leftcenterrightdel
លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានស្ថានបេសកកម្មអចិន្រ្តៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ (រូបថត៖ vnanet.vn)

ថ្លែងនៅក្នុងកិច្ចប្រជុំ លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានស្ថានបេសកកម្មអចិន្រ្តៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ បានចែករំលែកការលំបាករបស់ប្រជាជនស៊ីបដែលបណ្តាលមកពីរោគរាតត្បាត Covid-19។ លោកបានសម្តែងនូវការព្រួយបារម្ភអំពីភាពជាប់គាំងនៅក្នុងកិច្ចសន្ទនា ការរំលោភលើកិច្ចព្រមព្រៀង និងការវិវឌ្ឍដ៏ស្មុគស្មាញនៅក្នុងតំបន់។ ក្នុងបរិបទនេះ លោកឯកអគ្គរដ្ឋទូតបានបញ្ជាក់ជាថ្មីម្តងទៀតពីគោលការណ៍គាំទ្រឯករាជ្យជាតិ អធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ប្រទេសស៊ីប។ លោកឯកអគ្គរដ្ឋទូតបានអំពាវនាវឱ្យភាគីទាំងអស់ជំរុញការសន្ទនាដើម្បីស្វែងរកដំណោះស្រាយទូលំទូលាយចំពោះបញ្ហាស៊ីប ដោយឈរលើមូលដ្ឋាននៃច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ និងសេចក្តីសម្រេចចិត្តពាក់ព័ន្ធនានារបស់ក្រុមប្រឹក្សាសន្តិសុខ។ លោកឯកអគ្គរដ្ឋទូតបានស្វាគមន៍ចំពោះតួនាទីជាអ្នកសម្របសម្រួល របស់អគ្គលេខាធិការអង្គការសហប្រជាជាតិ ព្រមទាំងស្នើឱ្យភាគីទាំងអស់គោរព និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សកម្មភាពរបស់ UNFICYP ផងដែរ៕

បកប្រែដោយ Thanh Cong