leftcenterrightdel
ទិដ្ឋភាពនៃកិច្ចប្រជុំ (រូបថត៖ baoquocte.vn)

នៅក្នុងកិច្ចប្រជុំវៀតណាម និងឥណ្ឌូនេស៊ី បានថ្លែងសុន្ទរកថារួមគ្នាដោយបង្ហាញការព្រួយបារម្ភអំពីការលំបាក និងបញ្ហាអស្ថិរភាពទាក់ទងនឹងស្ថានភាពនៅហៃទី ជាពិសេសផលប៉ះពាល់អវិជ្ជមានដោយសារជំងឺ Covid-19។  វៀតណាម និងឥណ្ឌូនេស៊ី គាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលហៃទី ក្នុងការធ្វើកំណែទម្រង់រដ្ឋធម្មនុញ្ញ និងអំពាវនាវឱ្យភាគីនានានៅក្នុងប្រទេសហៃទី ពង្រឹងកិច្ចសន្ទនាគ្រប់ជ្រុងជ្រោយ ព្រមទាំងគាំទ្រចំពោះដំណើរការបោះឆ្នោត និងបង្កើនការចូលរួមរបស់ស្ត្រី។

វៀតណាម និងឥណ្ឌូនេស៊ីអំពាវនាវឲ្យសហគមន៍អន្តរជាតិ និងប្រទេសក្នុងតំបន់ បង្កើនការគាំទ្រដល់ហៃទីទាំងផ្នែកនយោបាយ និងទាំងផ្នែកបច្ចេកទេសក្នុងគ្រាដ៏លំបាកនេះ។ វៀតណាម និងឥណ្ឌូនេស៊ីស្វាគមន៍ការិយាល័យសម្របសម្រួលរបស់អង្គការសហប្រជាជាតិប្រចាំនៅប្រទេសហៃទី ដែលបានអនុវត្តវិធានការគាំទ្រហៃទីក្នុងរយៈពេលកន្លងមក ព្រមទាំងស្នើឲ្យការិយាល័យសម្របសម្រួលរបស់អង្គការសហប្រជាជាតិប្រចាំនៅប្រទេសហៃទី កំណត់នូវវិធានការជាក់ស្តែងដើម្បីជួយហៃទីក្នុងការដោះស្រាយបញ្ហាបន្ទាន់៕

បកប្រែដោយ Huyen Trang