leftcenterrightdel
ទង់ជាតិអង់គ្លេស (ខាងក្រោម) និងទង់អ៊ឺរ៉ុប (ខាងលើ) នៅទីក្រុងឡុងប្រទេសអង់គ្លេសនៅថ្ងៃទី ២៨ ខែមីនាឆ្នាំ ២០១៩ ( រូបថតៈ AFP / TTXVN)

 

ថ្លែងទៅកាន់សភាអឺរ៉ុប លោកស្រី Ursula von der Leyen បានឲ្យដឹងថា នាយករដ្ឋមន្ត្រីអង់គ្លេសលោក Boris Johnson បានអះអាងជាមួយលោកស្រីថា ទីក្រុងឡុងដ៍នឹងមិនស្វែងរកវីធីពន្យាពេលសម្រាប់កិច្ចចរចាស្តីពីកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីរវាងសហភាពអឺរ៉ុបនិងអង់គ្លេសឡើយ។

សូមបញ្ជាក់ថា នាថ្ងៃទី ១៥ ខែមិថុនាថ្នាក់ដឹកនាំជាន់ខ្ពស់នៃសហភាពអឺរ៉ុបនិងអង់គ្លេសបានឯកភាពគ្នាបង្កើនកម្លាំងចលករថ្មីដល់កិច្ចចរចាពាណិជ្ជកម្មក្រោយ Brexit ដែលកំពុងតែជាប់គាំង ហើយថែមទាំងជួយគាំទ្រដល់ផែនការពន្លឿនការចរចាស្តីពីទំនាក់ទំនងនាពេលអនាគតនៅក្នុងរដូវក្តៅនេះផងដែរ៕

តាម vovworld.vn