លោក Geir Pedersen សង្កត់ធ្ងន់ថា វិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរកំពុងធ្វើឱ្យតម្លៃទំនិញឡើងថ្លៃយ៉ាងឆាប់រហ័សដែលធ្វើឲ្យប្រជាជនមិនអាចមានលទ្ធភាពគ្រប់គ្រាន់សម្រាប់ចំណាយទៅលើជីវភាពរស់នៅចាំថ្ងៃបានឡើយ។ យោងតាមស្ថិតិបានឲ្យដឹងថា ចំនួនប្រជាជនស៊ីរី  ៨០% រស់នៅក្រោមបន្ទាត់ភាពក្រីក្រ និងប្រជាជន ៩,៣ លាននាក់ខ្វះខាតស្បៀងអាហារ។

leftcenterrightdel
កិច្ចប្រជុំប្រចាំខែតាមប្រព័ន្ធវិដេអូស្ដីពីស្ថានភាពនៅប្រទេសស៊ីរីរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (រូបថត៖ vnanet.vn)

ក្នុងឱកាសនេះ លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានស្ថានបេសកកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានចែករំលែកការព្រួយបារម្ភអំពីបញ្ហាប្រឈមផ្នែកសន្តិសុខនិងភេរវកម្មនៅប្រទេសស៊ីរីជាមួយបណ្តាប្រទេសជាសមាជិកក្រុមប្រឹក្សាសន្តិសុខ។ លោកបានអំពាវនាវឲ្យភាគីទាំងឡាយឆ្លើយតបនឹងសេចក្តីអំពាវនាវឲ្យមានបទឈប់បាញ់របស់អគ្គលេខាធិការអង្គការសហប្រជាជាតិនិងប្រេសិតពិសេស ព្រមទាំងរក្សាស្ថិរភាពនិងសន្តិសុខដើម្បីរៀបចំការចរចានិងស្វែងរកដំណោះស្រាយនយោបាយចំពោះបញ្ហានៅស៊ីរី។ លោកឯកអគ្គរដ្ឋទូត Dang Dinh Quy សម្តែងនូវការព្រួយបារម្ភចំពោះការលំបាកលើវិស័យសេដ្ឋកិច្ច សង្គម មនុស្សធម៌និងផលប៉ះពាល់នៃជំងឺរាតត្បាត Covid-19 លើប្រជាជនស៊ីរី៕

បកប្រែដោយ Thuy Anh