លោក Trump បានម្ចាស់ការធ្វើកិច្ចសន្ទនាតាមទូរស័ព្ទជាមួយលោកនាយករដ្ឋមន្រ្តី Morrison ដើម្បីស្វែងរកការគាំទ្រពីថ្នាក់ដឹកនាំអូស្ត្រាលីស្តីពីសំណើរបង្កើតក្រុម G10 ក្នុងនោះមានសមាជិកក្រុម G7 រួមជាមួយប្រទេសអូស្ត្រាលី កូរ៉េខាងត្បូង និងឥណ្ឌាផងដែរ។

leftcenterrightdel
កិច្ចប្រជុំ G7 នៅឆ្នាំ២០១៩ (រូបថត៖ Getty Image)

ក្នុងជំនួបជាមួយមន្រ្តីសេតវិមានកាលពីចុងសប្តាហ៍កន្លងមក លោកនាយករដ្ឋមន្រ្តី Scott Morrison  បានអះអាងថា លោកស្វាគមន៍ការអញ្ជើញជាផ្លូវការស្តីពីការចូលរួមកិច្ចប្រជុំ G7 បើកទូលាយផងដែរ។ គួរជម្រាបថា នាពេលថ្មីៗនេះដែរ ប្រធានាធិបតីអាមេរិកលោក Donald Trump ក៏សំដែងក្តីសង្ឃឹមថានឹងមានការរួមបញ្ចូលប្រទេសរុស្ស៊ី និងប្រទេសចំនួន ៣  ផ្សេងៗទៀតដើម្បីចូលរួមកិច្ចប្រជុំកំពូល G7 នៅអាមេរិកនាពេលខាងមុខនេះផងដែរ៕

តាម vovworld.vn