leftcenterrightdel
មីស៊ីល Falcon ៩ ដែលដឹកយានអវកាស Crew Dragon ត្រូវបានបាញ់បង្ហោះពីមជ្ឈមណ្ឌលអវកាស Kennedy នៃរដ្ឋ Florida សហរដ្ឋអាមេរិក កាលពីថ្ងៃទី៣០ខែឧសភា (រូបថត៖ vnanet.vn)

នេះត្រូវបានគេចាត់ទុកថាជាដំណើរអវកាសជាប្រវត្តិសាស្ត្រដែលត្រូវបានកត់ត្រាជាលើកដំបូងចាប់តាំងពីឆ្នាំ ២០១១ ហើយដែលអវកាសយានិកអាមេរិកហោះទៅទីអវកាសដោយមានកម្លាំងរុញ Falcon ៩ ដែលផលិតក្នុងស្រុក និងបាញ់ចេញពីដែនដីអាមេរិក។

ចូលរួមក្នុងការបាញ់បង្ហោះនេះរួមមានអវកាសយានិកមានបទពិសោធន៍ចំនួនពីររូបមកពីទីភ្នាក់ងារ Nasa អាមេរិក គឺលោក Bob Behnken និង លោក Doug Hurlety។ ក្នុងរយៈពេល ២៤ ម៉ោង អវកាសយានិកទាំងពីរនឹងទៅដល់ស្ថានីយ៍អវកាសអន្តរជាតិ (ISS) និងស្នាក់នៅមន្ទីរពិសោធន៍នៃគន្លងតារាវិថី។

មុននេះការបាញ់បង្ហោះយានអវកាសរបស់ SpaceX ត្រូវបានចាត់ទុកថា ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ហើយក៏ត្រូវបានលើកពេលនៅនាទីចុងក្រោយដោយសារតែមានផ្គររន្ទះនិងហានិភ័យនៃរន្ទះបាញ់នៅរដ្ឋ Florida ពីថ្ងៃទី ២៨ ខែឧសភាផងដែរ៕

តាម vovworld