leftcenterrightdel
បេក្ខជន Joe Biden (ខាងឆ្វេង) និងសមាជិកព្រឹទ្ធសភាលោក Vermont Bernie Sanders (ខាងស្តាំ) (រូបថត៖ AFP / vnanet.vn)

លោក Joe Biden អតីតអនុប្រធានាធិបតីសហរដ្ឋអាមេរិកបានយកឈ្នះ លើការបោះឆ្នោតបឋមរបស់គណបក្សប្រជាធិបតេយ្យនៅរដ្ឋ Hawaii ហើយនេះគឺជាជ័យជម្នះថ្មីៗបំផុតរបស់លោកក្នុងការប្រកួតប្រជែង ដើម្បីដណ្តើមក្នុងការជ្រើសតាំងជាបេក្ខភាពនៃគណបក្សនេះក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិកនៅខែវិច្ឆិកាខាងមុខេនះ។

ដោយមានសម្លេងគាំទ្រចំនួន ៦៣% លោក Biden បានយកឈ្នះលើសមាជិកព្រឹទ្ធសភាឯករាជ្យដែលតំណាងឱ្យរដ្ឋ Vermont Bernie Sanders ដោយទទួលបានសម្លេងគាំទ្រត្រឹមតែចំនួន ៣៧% ប៉ុណ្ណោះ។ ជាមួយនឹងការប្រមូលសំលេងឆ្នោតតំណាងចំនួន ១៦ សន្លឹកក្នុងការបោះឆ្នោតបឋមនៅរដ្ឋ Hawaii បានជួយឲ្យអតីតអនុប្រធានាធិបតីអាមេរិកលោក  Joe Biden ទទួលបានសំលេងគាំទ្រពីតំណាងសរុបចំនួន ១,៥៦៦ សម្រាប់ការរត់ប្រណាំងបោះឆ្នោតប្រធានាធិបតីអាមេរិករបស់លោក៕

តាម vovworld