leftcenterrightdel
កម្ពុជានិងចិន បើកសមយុទ្ធនាគមាសឆ្នាំ ២០២០ (រូបថត៖ vnanet.vn)

 

សមយុទ្ធ “នាគមាសឆ្នាំ ២០២០” មានយោធិនចូលរួមប្រមាណ ២,២០០ នាក់ ក្រោមប្រធានបទ «រួមគ្នាប្រឆាំងភេរវកម្មនិងការងារមនុស្សធម៌» ។ ព្រឹត្តិការណ៍នេះធ្វើឡើងពីថ្ងៃទី ១៥ ដល់ថ្ងៃទី ៣០ ខែមីនា។ យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងការពារជាតិកម្ពុជាបានឲ្យដឹងថា ខ្លឹមសារនៃការធ្វើសមយុទ្ធឆ្នាំ២០២០ រួមមាន៖ ការបោសសំអាតគ្រាប់បែកនិងគ្រាប់មីន  រំដោះចំណាត់ខ្មាំង កម្ចាត់សារធាតុគីមី និងការប្រយុទ្ធជាមួយរថក្រោះជាដើម។ សេចក្តីជូនដំណឹងក៏បានសង្កត់ធ្ងន់ថា ការធ្វើសមយុទ្ធនេះធ្វើឡើងក្នុងគោលបំណងពង្រឹងសម្ព័ន្ធមិត្តរវាងកងទ័ពនៃប្រទេសទាំងពីរក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម រក្សាសន្តិភាព សង្គ្រោះមនុស្សធម៌នៅពេលមានគ្រោះមហន្តរាយនិងធានាសន្តិសុខ សន្តិភាពក្នុងប្រទេសនិងលើពិភពលោក៕

បកប្រែដោយ Pham Diep