វ៉ាក់សាំងនេះត្រូវបានបង្កើតឡើងដោយអ្នកជំនាញ CDC សាកលវិទ្យាល័យវេជ្ជសាស្ត្រ Tongji (ទីក្រុងសៀងហៃ) និងក្រុមហ៊ុនStemirna Therapeutics Co.,Ltd។ គំរូវ៉ាក់សាំងទាំងនេះត្រូវបានចាក់បញ្ចូលទៅក្នុងសត្វកណ្តុរជាង ១០០ ក្បាលកាលពីថ្ងៃទី ៩ ខែកុម្ភៈ។ ការសាកល្បងនៅតែស្ថិតក្នុងដំណាក់កាលដំបូងនៃការអភិវឌ្ឍន៍ ហើយនៅតែមានដំណាក់កាលជាច្រើនដែលត្រូវស្រាវជ្រាវនិងសាកល្បងមុនពេលប្រើឲ្យមនុស្ស។
ទាក់ទងទៅនឹងជំងឺរាតត្បាតបង្កឡើងដោយវីរុស 2019-nCoV នាថ្ងៃទី ១០ ខែកុម្ភៈប្រធានរដ្ឋចិនលោក Xi Jinping បានធ្វើទស្សនកិច្ចនៅខណ្ឌ Chaoyang នៅរដ្ឋធានីប៉េកាំង។ នៅទីនេះ លោក Xi Jinping បានបង្ហាញនូវការប្តេជ្ញាចិត្តយ៉ាងខ្លាំងនិងជំនឿជាក់ចិត្តថាប្រជាជនចិននឹងទទួលជ័យជំនះក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតបង្កឡើងដោយវីរុសកូរ៉ូណាប្រភេទថ្មី (2019-nCoV)។ លោកប្រធារដ្ឋ Xi Jinping ក៏បានអះអាងថា ប្រទេសចិននឹងខិតខំប្រឹងប្រែងដើម្បីសម្រេចបាននូវគោលដៅសេដ្ឋកិច្ចនិងសង្គមរបស់ប្រទេសនេះនៅឆ្នាំ ២០២០៕
តាម vovworld.vn
Type the code from the image