សហភាពអឺរ៉ុបបន្តជំរុញសមាជិកភាពរបស់អ៊ុយក្រែន
នាថ្ងៃទី ៣០ ខែធ្នូ ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានសង្កត់ធ្ងន់ថា ការដែលអ៊ុយក្រែនចូលជាសមាជិកសហភាពអឺរ៉ុប (EU) គឺជាសមាសធាតុសំខាន់មួយនៅក្នុងការសន្យាធានាសន្តិសុខនាពេលអនាគតរបស់ប្រទេសអឺរ៉ុបខាងកើតនេះ។
នៅលើបណ្តាញសង្គម បន្ទាប់ពីកិច្ចសន្ទនាតាមទូរស័ព្ទក្នុងក្របខ័ណ្ឌនៃ "ទម្រង់ប៊ែរឡាំង" នៅថ្ងៃទី ៣០ ខែធ្នូ (រួមទាំងថ្នាក់ដឹកនាំប្រទេសអាល្លឺម៉ង់ បារាំង ប៉ូឡូញ និងប្រទេសដទៃទៀត លោកស្រី Von der Leyen បានបញ្ជាក់ថា ការចូលជាសមាជិកសហភាពអឺរ៉ុបដែលអ៊ុយក្រែនកំពុងរង់ចាំ គឺជា "ការធានាសន្តិសុខដ៏សំខាន់"។
    |
 |
|
ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen (រូបថត៖ REUTERS) |
ប្រធាន EC បានចែករំលែកថា៖ "ទីបំផុត វិបុលភាពនៃប្រទេសអ៊ុយក្រែនដ៏សេរី គឺស្ថិតក្នុងការចូលរួមសហភាពអឺរ៉ុប។ ការពង្រីកមិនត្រឹមតែផ្តល់អត្ថប្រយោជន៍ដល់សមាជិកថ្មីប៉ុណ្ណោះទេ; ដូចនឹងរលកនៃការពង្រីកកាលពីមុនបានបង្ហាញ វានាំមកនូវអត្ថប្រយោជន៍ដល់អឺរ៉ុបទាំងមូលផងដែរ"។
សេចក្តីប្រកាសខាងលើត្រូវបានធ្វើឡើងដោយលោកស្រី von der Leyen បន្ទាប់ពីសកម្មភាពការទូតដ៏ខ្លាំងក្លាពេញមួយសប្តាហ៍រវាងមន្ត្រីអាមេរិក អ៊ុយក្រែន និងអឺរ៉ុប។ បន្ទាប់ពីកិច្ចពិភាក្សាទ្វេភាគីជាមួយសមភាគីអាមេរិក ប្រធានាធិបតីអ៊ុយក្រែន លោក Volodimir Zelensky បានប្រកាសថា ការសន្យា ធានាសន្តិសុខរវាងភាគីទាំងបី «ស្ទើរតែឈានដល់ការឯកភាពមួយ»។
ការចូលរួមសហភាពអឺរ៉ុបត្រូវបានចាត់ទុកជាតំណភ្ជាប់ដ៏សំខាន់មួយ ហើយតម្រូវឱ្យមានការយល់ព្រមជាឯកច្ឆន្ទពីមេដឹកនាំប្រទេសសមាជិកទាំង ២៧ នៃសហភាពអឺរ៉ុប៕
តាម vovworld.vn