អង្គការអឌ្ឍចន្ទក្រហមអេហ្ស៊ីបបានឲ្យដឹងថា នេះជាជើងទមនិញជំនួយមនុស្សធម៌លើកទី៩៤ ទៅកាន់តំបន់ហ្គាហ្សា ក្រោមគំនិតផ្តួចផ្តើម "ហ្សាដ អាល់-អ៊ីហ្សា៖ ពីអេហ្ស៊ីបទៅហ្គាហ្សា" ដែលបានចាប់ផ្តើមនៅចុងខែកក្កដា។ ការដឹកជញ្ជូននេះរួមមាន អាហារ ថ្នាំពេទ្យ និងឧបករណ៍វេជ្ជសាស្ត្រជិត ១០,០០០ តោន ប្រេងឥន្ធនៈ ភួយក្តៅជិត ៨០,០០០ សម្លៀកបំពាក់រដូវរងាជិត ៤៣,០០០ និងតង់ជាង ៤,៦០០ តង់។ អេហ្ស៊ីបជាប្រទេសដើរតួនាទីនាំមុខគេក្នុងជំនួយមនុស្សធម៌អន្តរជាតិដល់តំបន់ហ្គាហ្សា។ ក្នុងរយៈពេលពីរឆ្នាំកន្លងមកនៃជម្លោះ ទីក្រុងគែរបានដឹកជញ្ជូនជំនួយជាង ៦៧០,០០០ តោនដល់តំបន់ហ្គាហ្សា ដែលស្មើនឹង ៧០% នៃជំនួយអន្តរជាតិសរុបដល់តំបន់ហ្គាហ្សា។
ទន្ទឹមនឹងកិច្ចខិតខំប្រឹងប្រែងផ្តល់ជំនួយមនុស្សធម៌ អេហ្ស៊ីបក៏បានដើរតួនាទីយ៉ាងសកម្មក្នុងការសម្របសម្រួលរវាងយោធាអ៊ីស្រាអែល និងចលនាហាម៉ាសផងដែរ។ ដូច្នេះ ប្រទេសអេហ្ស៊ីប រួមជាមួយសហរដ្ឋអាមេរិក កាតា និងប្រទេសដទៃទៀត បានសម្របសម្រួលដោយជោគជ័យនូវបទឈប់បាញ់រយៈពេលវែងចំនួនបីនៅហ្គាហ្សា។ ក្នុងចំណោមទាំងនេះ បទឈប់បាញ់ចុងក្រោយបំផុតបានចូលជាធរមាននៅដើមខែតុលា ហើយនៅតែមានសុពលភាព ទោះបីជាមានការរំលោភបំពានជាញឹកញាប់ និងហានិភ័យនៃការដួលរលំក៏ដោយ៕
តាម vovworld.vn
Type the code from the image