លោក ដូណាល់ ត្រាំ ជួបសន្ទនាតាមទូរស័ព្ទជាមួយមេដឹកនាំចក្រភពអង់គ្លេស បារាំង និងអាល្លឺម៉ង់អំពីជម្លោះនៅអ៊ុយក្រែន
នាថ្ងៃទី១០ ខែធ្នូ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បានជួបសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) នាយករដ្ឋមន្ត្រីអង់គ្លេស លោក កៀរ ស្តារមើរ (Keir Starmer) និងអធិការបតីអាល្លឺម៉ង់ លោក ហ្វ្រីឌ្រីក មើស (Friedrich Merz) ដើម្បីពិភាក្សាអំពីជម្លោះនៅអ៊ុយក្រែន។