ជំនួយជាង ២៣,០០០ តោនត្រូវបានបញ្ជូនទៅហ្គាហ្សានាសប្តាហ៍កន្លងទៅ
កងកម្លាំងការពារអ៊ីស្រាអែល (IDF) នាយប់ថ្ងៃទី ៣ ខែសីហា បានឲ្យដឹងថា យន្តហោះនៃបណ្តាប្រទេសអេហ្ស៊ីប អារ៉ាប់រួម ហ្ស៊កដានី បារាំង អាល្លឺម៉ង់ និងបែលហ្ស៊ិក បានទម្លាក់កញ្ចប់ជំនួយមនុស្សធម៌សរុបចំនួន ១៣៦ កញ្ចប់ ចូលទៅក្នុងតំបន់ភាគខាងជើង និងភាគខាងត្បូងនៃតំបន់ហ្គាហ្សា។ កញ្ចប់នីមួយៗមានស្បៀងអាហារប្រហែល ១ តោន។
នេះក៏ជាថ្ងៃដំបូងដែលបែលហ្ស៊ិកបានចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីទម្លាក់ជំនួយមនុស្សធម៌ពីយន្តហោះចូលទៅក្នុងតំបន់ហ្គាហ្សា ចាប់តាំងពីប្រតិបត្តិការនេះត្រូវបានអនុវត្តកាលពីដើមសប្តាហ៍មុន។
    |
 |
ជំនួយមនុស្សធម៌សម្រាប់តំបន់ហ្គាហ្សា ផ្ទុកលើយន្តហោះយោធានៅឯមូលដ្ឋាន Zaraq ប្រទេសហ្ស៊កដានី នៅថ្ងៃទី ១ ខែសីហា ឆ្នាំ ២០២៥ |
ទន្ទឹមនឹងនេះដែរ ការសម្របសម្រួលនៃប្រតិបត្តិការរបស់ក្រសួងការពារជាតិអ៊ីស្រាអែលនៅតំបន់ West Bank និងតំបន់ហ្គាហ្សា (COGAT) បានឲ្យដឹងថា នាសប្តាហ៍កន្លងទៅ រថយន្តដឹកទំនិញចំនួន ១,២០០ គ្រឿងដែលផ្ទុកទំនិញសង្គ្រោះត្រូវបានបញ្ជូនទៅក្នុងហ្គាហ្សា ដោយដឹកជំនួយមនុស្សធម៌ប្រហែល ២៣.០០០តោន។ លើសពីនេះ រថយន្តចំនួន ១,២០០ គ្រឿងដែលដឹកទំនិញសង្គ្រោះផ្សេងទៀតក៏ត្រូវបានប្រគល់ទៅឱ្យអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិនានា ដើម្បីត្រៀមដឹកជញ្ជូនទៅកាន់តំបន់ហ្គាហ្សាផងដែរ។
ទោះជាយ៉ាងណាក៏ដោយ យោងទៅតាមការវាយតម្លៃទូទៅរបស់ប្រទេសនិងអង្គការអន្តរជាតិជាច្រើន បរិមាណទំនិញសង្គ្រោះដែលត្រូវបានបញ្ជូនទៅតំបន់ហ្គាហ្សានាពេលកន្លងមកគឺនៅមានកម្រិតតិចតួចណាស់ បើធៀបនឹងតម្រូវការបន្ទាន់នាពេលបច្ចុប្បន្ននៅក្នុងតំបន់ហ្គាហ្សា។ កាលពីថ្ងៃទី ២០ ខែកក្កដា ទីភ្នាក់ងារជំនួយរបស់អង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន (UNWAR) បានព្រមានថា ប្រជាជនហ្គាហ្សាទាំងអស់ រួមទាំងកុមារជាង ១ លាននាក់ កំពុងប្រឈមមុខនឹងភាពអត់ឃ្លានយ៉ាងខ្លាំង៕
តាម vovworld.vn